ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រធានាធិបតីលោក ហ្សេលេនស្គី ៖ជាកាពិតខ្ញុំមានអារម្មណ៍ថាដូចត្រូវបានគេក្បត់ ជុំវិញកិច្ចព្រមព្រៀងប្រេងរវាងអាមេរិក និងរុស្ស៉ី
Thu,15 October 2026 (Time 10:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

ឡុងដ៍៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយថារូបលោកមានអារម្មណ៍ហាក់ដូចជាត្រូវបានគេក្បត់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងថ្មីមួយដើម្បីទិញប្រេងពីរុស្ស៉ីកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយពិធីករដ៏ល្បីឈ្មោះ លោក Piers Morgan កាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។ «ជាការពិតណាស់ ខ្ញុំមានអារម្មណ៍ហាក់ដូចជាត្រូវបានគេក្បត់»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី ឆ្លើយតបទៅនឹងសំណួររបស់លោក Piers Morgan ថាតើរូបលោកត្រូវបានក្បត់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដែរឬក៏យ៉ាងណា? តាមលោក ហ្សេលេនស្គី កិច្ចព្រមព្រៀងប្រេងគឺជាជ័យជម្នះមួយសម្រាប់វិមានក្រឹមឡាំង ហើយវាពិតជារឿងដ៏សោកសៅមួយដែលអ៊ុយក្រែនកំពុងបាត់បង់ដៃគូដ៏រឹងមាំមួយ។តែទោះជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី បានទទូចថាអ៊ុយក្រែននៅតែពឹងផ្អែកលើភាពជាដៃគូជាមួយសហរដ្ឋអាមេរិក និងបានជំរុញ ឱ្យក្រុមហ៊ុនអាមេរិក Starlink អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ប្រព័ន្ធផ្កាយរណបយ៉ាងពេញលេញ បន្ទាប់ពីទីក្រុងកៀវបានរាយការណ៍ពីការធ្លាក់ចុះល្បឿនអ៉ីនធើណិត។គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមផ្គត់ផ្គង់ប្រេងម៉ាស៊ូត ទៅកាន់ផ្សារ ខណៈលោក ត្រាំ កំពុងព្យាយាមបញ្ចុះតម្លៃថាមពល នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់នៅខែវិច្ឆិកាខាងមុខ។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ