ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បាក់ស្រុតដំបូលសាលារៀនក្នុងប្រទេសប៉ាគីស្ថាន បណ្តាលឱ្យកូនសិស្សនិងគ្រូ ចំនួន២៨នាក់ស្លាប់ ក្នុងនោះក្រុមសង្គោះជួយកុមារយ៉ាងហោច៤៥នាក់
Thu,15 October 2026 (Time 09:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)

អ៉ីស្លាម៉ាបាដ៖ សិស្សយ៉ាងហោចណាស់ ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ រួមជាមួយគ្រូបង្រៀនម្នាក់បានស្លាប់ បន្ទាប់ពីដំបូលសាលារៀនបានបាក់ស្រុតអំឡុងម៉ោងរៀន នៅទីក្រុង Peshawar ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។អាជ្ញាធរ បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ លោក Iftikhar Khan មន្ត្រីទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់ស្រុក បាននិយាយថា «យើងបានជួយសង្គ្រោះកុមារយ៉ាងហោចណាស់ ៤៥នាក់» ដោយបន្ថែមថា មានសេចក្តីរាយការណ៍ថា នៅមានកុមារមួយចំនួនទៀតកំពុងជាប់ក្រោមគំនរបាក់បែក។រូបភាពតាមទូរទស្សន៍បង្ហាញឱ្យឃើញរថយន្តសង្គ្រោះបន្ទាន់ជាច្រើន ឆ្ពោះទៅកាន់ទីតាំងនៃសាលា Al-Khair Education Center ដែលជាសាលាឯកជនមួយនៅប៉ាគីស្ថាន ខណៈក្រុមអ្នកជួយសង្គ្រោះ ព្យាយាមទាញកូនសិស្សចេញពីគំនរបាក់បែក។ មនុស្ស ២០នាក់បានរងរបួស។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យនៃមន្ទីរពេទ្យ។បើតាមមន្ត្រីជួយសង្គ្រោះ ពិដានបានធ្លាក់មកលើសិស្ស បន្ទាប់ពីដំបូលនៃជាន់ខាងលើបាក់ស្រុត ដែលធ្វើឱ្យអគារពីរជាន់បាក់គរលើគ្នា។ អាជ្ញាធរបានឱ្យដឹងថា ការស៉ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីកំណត់រកមូលហេតុ។ លោក Mian Saeed មេប៉ូលិសក្រុង Peshawar បានឱ្យដឹងថា ក្នុងចំណោមសិស្សចំនួន ១១០នាក់ ដែលស្ថិតនៅក្នុងថ្នាក់រៀនចំនួន ៣ ពេលកំពុងកើតហេតុនោះ មានសិស្សត្រឹមតែ ៤៧នាក់ប៉ុណ្ណោះដែលត្រូវបានជួយសង្គ្រោះ។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ