បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ សម្រេចផ្អាក រៀបចំពិធីប្រណាំងទូក ង សម្រាប់ខេត្ត ដោយសារបញ្ហាព្រំដែន និងរងគ្រោះដោយសារទឹកជំនន់កេីតមានឡេីងនៅក្នុងឆ្នាំ២០២៦នេះ។បេីតាមការបញ្ជាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៤ ខែ ខែតុលា ឆ្នាំ ២០២៦ សាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។ឯក ឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា បើទោះបីជាយើងពុំបានរៀបចំពិធីប្រណាំងទូក ង សម្រាប់ខេត្តក៏ដោយ តែពិធី បណ្ដែត ប្រទីប សំពះ ព្រះ ខែ និងអកអំបុក នៅតែប្រព្រឹត្តទៅដូចរាល់ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នៅដងស្ទឹងសិរីសោភ័ណ ។ក្នុងនោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំដល់បណ្តា មន្ទីរ អង្គភាព ត្រូវធ្វើការរៀបចំតុបតែងប្រទីបរបស់ខ្លួន ឱ្យបានរួចជាស្រេច ដើម្បីដាក់បណ្តែតទឹកដងស្ទឹងសិរីសោភ័ណ ចាប់ថ្ងៃទី២៣ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។សូមបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាល ក៏បានសម្រេចផ្អាក ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅឆ្នាំ២០២៦នេះ។ មូលហេតុនៃការផ្អាក គឺដោយសាររាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា–ថៃ ជាពិសេសការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការ អាទិភាពចំពោះមុខមួយចំនួន។ សម្រាប់រដ្ឋបាលខេត្តក៏បានសម្រេចផ្អាកការរៀបចំពិធីប្រណាំងទូក ង ដោយសារតែស្ថានភាពនៅក្នុងខេត្តបន្ទាយមានជ័យ រងការឈ្លានពានពីសំណាក់ប្រទេសជិតខាង និងរងគ្រោះដោយសារទឹកជំនន់ផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ