ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក Steve ⁠Witkoff និងលោក Jared ​Kushner បានលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែនគំនិតនេះត្រូវបានអុឺរ៉ុបច្រានចោល
Thu,15 October 2026 (Time 02:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

បរទេស៖ សហរដ្ឋអាមេរិកបានលើកឡើងនូវសំំណើឱ្យបណ្ដាប្រទេសអឺរ៉ុបបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ីដែលត្រូវបានបង្កក បន្ទាប់ពីការឈ្លានពានអ៊ុយក្រែន ហើយប្រគល់ទ្រព្យទាំងនោះឱ្យយន្ដការមួយចាត់ចែងដោយទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងស្ដារកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។Financial Times ដោយផ្អែកលើប្រភពពីមន្ត្រី៤រូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាគំនិតខាងលើត្រូវបានលើកឡើងអំឡុងកិច្ចពិភាក្សាក្នុងទីក្រុង Miami រវាងក្រុមអ្នកចរចាសន្តិភាពរបស់លោក ដូណាល់ ត្រាំ និងក្រុមមន្ត្រីមកពីអ៊ុយក្រែន បារាំង អាល្លឺម៉ង់ ព្រីតថេន សហភាពអឺរ៉ុប និង NATO។ សហរដ្ឋអាមេរិកបានលើកឡើងពីវិធីសាស្ត្រជាច្រើនសម្រាប់ការបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរុស្ស៉ី ក្នុងនោះរួមមានទាំងការប្រគល់ទៅឱ្យយន្ដការពិសេសមួយចាត់ចែងដោយសហរដ្ឋអាមេរិក។មន្ត្រីអាមេរិកម្នាក់បាននិយាយថាការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ីដែលត្រូវបានបង្កកត្រូវបានពិភាក្សានៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយមួយ ហើយថាយន្ដការ ថាតើទ្រព្យសម្បត្តិទាំងនោះនឹងត្រូវបានបញ្ចេញដោយរបៀបណា និងថាតើត្រូវយកទៅចំណាយនៅទីណាកំពុងស្ថិតនៅក្រោមការពិភាក្សាគ្នានៅឡើយ។គួរបញ្ជាក់ថា បើតាម Financial Times គំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ីដែលត្រូវបានបង្កក ត្រូវបានលើកឡើងដោយបេសកជនពិសេសអាមេរិក លោក Steve ⁠Witkoff និងកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Jared ​Kushner។ គំនិតនេះត្រូវបានក្រុមមន្ត្រីអឺរ៉ុបបដិសេធ។ ប៉ុន្តែព្រមពេលជាមួយគ្នា វាបានបង្កឱ្យមានការសង្ស័យកាន់តែខ្លាំងឡើង នៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្នុងតំបន់អឺរ៉ុប រួមទាំងអ៊ុយក្រែន អំពីចេតនាពិតប្រាកដរបស់សហរដ្ឋអាមេរិកបណ្ដាប្រទេសលោកខាងលិចបានបង្កទ្រព្យសកម្មរបស់រុស្ស៉ីប្រមាណ ២៦០ពាន់លានអឺរ៉ូ។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ