ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
តុលាការខេត្ត Fujian កាត់ទោសមនុស្ស៣នាក់ឈ្មោះ Wei Huairen និង Chen Dawei និងស្រ្តីឈ្មោះ Liao Jingfang ចំពោះការពាក់ព័ន្ធបណ្តាញឧក្រិដ្ឋកម្មនេះនឹងបទល្មើសការជួញដូរគ្រឿងញៀន .ពេស្យាចារ .បើកកាស៉ីណូខុសច្បាប់នៅ ភូមិមា
Thu,15 October 2026 (Time 01:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)

ប៉េកាំង៖ តុលាការមួយនៅភាគអាគ្នេយ៍ប្រទេសចិន បានកាត់ទោសប្រហារជីវិតសមាជិកក្រុមឧក្រិដ្ឋជន ៣នាក់ ដែលបើកបណ្តាញឆបោកអនឡាញនៅមីយាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។កាលពីថ្ងៃអង្គារ តុលាការក្រុង Quanzhou នៃខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន បានប្រកាសកាត់ទោសបុរសឈ្មោះ Wei Huairen និង Chen Dawei និងម្នាក់ទៀតជាស្រ្តីឈ្មោះ Liao Jingfang ចំពោះការជាប់ពាក់ព័ន្ធក្នុងក្រុមឧក្រិដ្ឋជនត្រកូល Wei។ បណ្តាញឧក្រិដ្ឋកម្មនេះពាក់ព័ន្ធនឹងបទល្មើសនានា រួមមានការជួញដូរគ្រឿងញៀន រៀបចំឱ្យមានពេស្យាចារ បើកកាស៉ីណូខុសច្បាប់ ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអ៉ីនធឺណេត និងសម្លាប់ជនជាតិចិន ២នាក់។តុលាការបានឱ្យដឹងថា បុគ្គលឈ្មោះ Wei Huairen គឺជាមេខ្លោងនៃបណ្តាញឧក្រិដ្ឋជនខាងលើ ហើយត្រូវបានរកឃើញថា មានទោសពីបទឧក្រិដ្ឋជាច្រើន រួមទាំងឃាតកម្ម។ ចំណែកសមាជិក៣នាក់ទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ខណៈ ៥៥នាក់ទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ចាប់ពី ៣ឆ្នាំ និង ៣ខែ រហូតដល់ ២៤ឆ្នាំ។ សកម្មភាពនៃក្រុមឧក្រិដ្ឋជននេះ រកប្រាក់បានជាង ១,៨ពាន់លានដុល្លារ។ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្រុមឧក្រិដ្ឋជននេះបានដំណើរការទីតាំងធំៗចំនួន ១៤កន្លែង និងបានល្បួងពលរដ្ឋចិនរាប់ពាន់នាក់ ឱ្យទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយសន្យាផ្តល់ប្រាក់ខែខ្ពស់។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ