ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ចៅហ្វាសេតវិមាន ត្រាំ ថាតៃវ៉ាន់ យល់ព្រមទិញឧស្ម័ន ៣០ភាគរយពីគម្រោងបំពង់បង្ហូរឧស្ម័ន Alaska របស់សហរដ្ឋអាមេរិក
Thu,15 October 2026 (Time 01:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងការជួបជុំមួយនៅឯរដ្ឋ Alaska កាលពីថ្ងៃអង្គារសប្តាហ៍នេះថា តៃវ៉ាន់យល់ព្រមទិញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៣០ភាគរយពីគម្រោងបំពង់បង្ហូរឧស្ម័នមួយនៅក្នុងរដ្ឋនោះ ប៉ុន្តែលក្ខខណ្ឌនៃកិច្ចព្រមព្រៀង មិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័តមាន Reuters នាថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ដែលបានចូលរួមកម្មវិធីជួបជុំក្រុមសមាជិកសភាគណបក្សសាធារណរដ្ឋ បានថ្លែងថា តៃវ៉ាន់ប្តេជ្ញាវិនិយោគទឹកប្រាក់ ៤,៤ពាន់លានដុល្លារលើការអភិវឌ្ឍបំពង់បង្ហូរប្រេង និងឧស្ម័ន។មន្ត្រីតៃវ៉ាន់ បានប្រកាសកាលពីខែកុម្ភៈ ថានឹងបង្កើនការទិញឧស្ម័ន LNG ពីសហរដ្ឋអាមេរិក ដើម្បីឱ្យមានកម្រិតប្រហែល ១ភាគ ៣ នៃការផ្គត់ផ្គង់ដែលតៃវ៉ាន់បាននាំចូលក្នុងឆ្នាំនេះ ព្រមទាំងកាត់បន្ថយការទិញពីប្រទេសផ្សេងទៀត។ ក្រុមហ៊ុនថាមពលរដ្ឋ CPC Corp របស់កោះតៃវ៉ាន់ បានចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Alaska Gasline Development Corp កាលពីឆ្នាំមុន ដើម្បីទិញឧស្ម័ន LNG និងវិនិយោគលើគម្រោងបំពង់បង្ហូរឧស្ម័ន។ កាលនោះ អភិបាលរដ្ឋ Alaska បានឱ្យដឹងថា តៃវ៉ាន់មានបំណងទិញឧស្ម័ន LNG ៦លានតោនក្នុងមួយឆ្នាំពីគម្រោងនេះ។នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់លោក ត្រាំ លោក Cho Jung-tai នាយករដ្ឋមន្ត្រីតៃវ៉ាន់ បានប្រាប់អ្នកសារព័ត៌មានថា តួនាទីរបស់រដ្ឋាភិបាល គឺធ្វើឱ្យការផ្គត់ផ្គង់ថាមពលមានស្ថិរភាព និងភាពធន់ ។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ