ខេត្តកំពត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការចូលរួមផ្តល់គំនិតដ៏ល្អ របស់ប្រជាពលរដ្ឋ ក្នុងការបន្ថែមរចនាបថខ្មែរលើរូបសំណាក «បាតដៃសុភមង្គល» ដែលជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀត នៅខេត្តកំពត។ការគាំទ្រនេះត្រូវបានសម្តេចធិបតីបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ។សម្តេចធិបតីបានសរសេរថា៖ «ខ្ញុំសូមគាំទ្រចំពោះការចូលរួមផ្តល់គំនិតដ៏ល្អនេះ។ ខ្ញុំសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានផ្តួចផ្តើមនិងកសាងរូបសំណាក "បាតដៃសុភមង្គល" ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនៅខេត្តកំពត នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់បងប្អូនប្រជាពលរដ្ឋ»។រូបសំណាក «បាតដៃសុភមង្គល» ត្រូវបានផ្តួចផ្តើម និងកសាងឡើងដោយលោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ និងបន្ថែមភាពទាក់ទាញដល់ខេត្តមួយនេះ។ ការបន្ថែមរចនាបថខ្មែរទៅលើរូបសំណាកនេះ នឹងមិនត្រឹមតែបង្កើនសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយនូវតម្លៃវប្បធម៌ និងកេរដំណែលដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។ នេះជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងអត្តសញ្ញាណជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ