ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់សារព័ត៌មានថៃ Top News ដែលបានដកស្រង់សម្តីអតីតមន្ត្រីជាន់ខ្ពស់ថៃ ចោទប្រកាន់ថាកងកម្លាំងកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន ព្រមទាំងបានដាក់ឱសានវាទ និងទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតជាបន្ទាន់ចំពោះរឿងនេះ។យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃឈ្មោះ Top News បានចេញផ្សាយបទសម្ភាសន៍ជាមួយលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខាធិការរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយបុគ្គលរូបនោះបានអះអាងថា៖ «កាលពី២-៣ថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា បានចេញមកអះអាងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ» ដែលព័ត៌មាននេះ ត្រូវបានអ្នកលេងបណ្តាញសង្គមយកទៅចែកចាយ និងធ្វើអត្ថាធិប្បាយយ៉ាងផុសផុល។ជុំវិញការលើកឡើងខាងលើ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធទាំងស្រុងចំពោះការលើកឡើងខុសពីការពិតជាក់ស្តែងនេះ ដោយបានបញ្ជាក់ជាថ្មីម្តងទៀតយ៉ាងច្បាស់ថា គឺភាគីថៃជាអ្នកបើកការបាញ់ប្រហារមកលើដីកម្ពុជាមុន។ បញ្ហានេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងក្រសួងការពារជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់យ៉ាងច្បាស់លាស់ និងមានភស្តុតាងរឹងមាំរួចរាល់ហើយ។ក្នុងន័យនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតជាសាធារណៈ ដោយបានកំណត់នូវលក្ខខណ្ឌចំនួន ៣ រួមមាន៖១. ក្នុងករណីដែលលោក សម រង្ស៊ី មិនបាននិយាយដូចការផ្សាយរបស់សារព័ត៌មានថៃនោះទេ លោក សម រង្ស៊ី ត្រូវតែចេញមុខបដិសេធជាផ្លូវការចំពោះការផ្សាយព័ត៌មាននេះ។២. ប្រសិនបើពិតជាបាននិយាយដូចការផ្សាយមែននោះ លោក សម រង្ស៊ី ត្រូវតែចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈជាចាំបាច់ ពីព្រោះការនិយាយបែបនេះគឺជា «អំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរមួយ»។៣. ក្នុងករណីដែលលោក សម រង្ស៊ី គេចវេះមិនព្រមចេញមុខបដិសេធជាផ្លូវការនូវអ្វីដែលសារព័ត៌មានថៃបានចុះផ្សាយទេនោះ វាមានន័យស្មើនឹង «លោក សម រង្ស៊ី ពិតជាបាននិយាយដូច្នេះមែន»។អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្តែងនូវក្តីសង្ឃឹមថា លោក សម រង្ស៊ី នឹងមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការចេញមុខមកបំភ្លឺការពិតលើករណីនេះចំពោះមុខប្រជាជាតិខ្មែរទាំងមូល៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ