ឡុងដ៏៖ នាយករដ្ឋមន្ត្រីព្រីតថេន លោក Andy Burnham បាននិយាយកាលពីចន្ទសប្តាហ៍នេះថា ផែនការដែលសង្ស័យកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាស RAF Fairford ក្នុងប្រទេសព្រីតថេននោះ គឺទំនងណាស់ថាត្រូវបានសម្របសម្រួលដោយអ៉ីរ៉ង់ ហើយស្ទើរតែប្រាកដថាត្រូវបានបញ្ជាដោយកងកម្លាំងឆ្មាំបដិវត្តន៍ IRGC។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦។មូលដ្ឋាន RAF Fairford នៅភាគនិរតីព្រីតថេន ដែលសហរដ្ឋអាមេរិកធ្លាប់ប្រើប្រាស់ជាតាំងនៃយន្តហោះទម្លាក់គ្រាប់បែក ដើម្បីធ្វើការវាយប្រហារលើអ៉ីរ៉ង់ បានក្លាយជាចំណុចសំខាន់នៃប្រតិបត្តិការឆ្លើយតបផ្នែកសន្តិសុខទ្រង់ទ្រាយធំមួយ បន្ទាប់ពីបុរសជនជាតិព្រីតថេន ៥នាក់ត្រូវបានចាប់ខ្លួននៅក្បែរតំបន់នោះ កាលពីខែកញ្ញា ដោយសង្ស័យពាក់ព័ន្ធអំពើភេរវកម្ម និងបទល្មើសទាក់ទងនឹងគ្រឿងផ្ទុះ។លោក Burnham បានថ្លែងប្រាប់សភាយ៉ាងដូច្នេះថា «ខ្ញុំអាចបញ្ជាក់ពីការវាយតម្លៃរបស់យើងថា វាមានលទ្ធភាពខ្ពស់ណាស់ដែលប្រតិបត្តិការនេះ ត្រូវបានសម្របសម្រួលដោយអ៉ីរ៉ង់ ហើយស្ទើរតែប្រាកដណាស់ថា វាត្រូវបានដឹកនាំដោយកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់»។ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំនៅព្រីតថេន លោក Seyed Ali Mousavi បានលើកឡើងថាតេហេរ៉ង់មិនពាក់ព័ន្ធក្នុងរឿងនេះទេ ហើយប្រសិនបើជារដ្ឋាភិបាលព្រីតថេនមានឯកសារ ឬភស្តុតាងណាមួយដើម្បីគាំទ្រការអះអាងរបស់ខ្លួននោះ ពួកគេគួរតែបង្ហាញ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៉ីរ៉ង់។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ