ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគតាក់ទិក
Tue,13 October 2026 (Time 08:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 5នាក់)

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលបាលិស្ទីគតាក់ទិកមួយគ្រាប់ កាលពីថ្ងៃចន្ទម្សិលមិញ ហើយថាការធ្វើតេស្តនេះបានបញ្ជាក់ពីភាពជោគជ័យនៃការធ្វើបច្ចុប្បន្នភាពបច្ចេកទេសលើផ្នែកស្នូលដ៏សំខាន់មួយនៃមីស៊ីល តែមិនបានបញ្ជាក់ថាជាអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ការប្រកាសរបស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ចូលក្នុងសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន ឬគេស្គាល់ថាសមុទ្រជប៉ុន។ នេះជាការធ្វើតេស្តបាញ់មីស៊ីលជាលើកទី៤របស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលមួយខែ បន្ទាប់ពីការធ្វើតេស្តបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដោយកូរ៉េខាងត្បូង។ព្រមពេលជាមួយគ្នា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក៏បានធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧស្សាហកម្មការពារជាតិផងដែរ ជាទីដែលមានដាក់តាំងបង្ហាញពីអាវុធដែលត្រូវបានអភិវឌ្ឍនៅក្រោមការដឹកនាំរបស់លោក គីម។ តាម KCNA លោក គីមបាននិយាយថាឃ្លាំងអាវុធរបស់កូរ៉េខាងជើងដែលបានជួយលើកកម្ពស់មុខមាត់ជាតិ នឹងត្រូវបានបន្តអភិវឌ្ឍ ក្រោមកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្លា។គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាននិយាយថារុបលោកប្រហែលជាអាចនឹងជួបលោក គីម ជុងអ៊ុន អំឡុងការធ្វើទស្សនកិច្ចមួយមកកាន់តំបន់អាស៊ី ដោយទំនងជាចង់សំដៅលើការចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង Shenzhen ប្រទេសចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ