ឌូបៃ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឱ្យដឹងនៅថ្ងៃចន្ទថា អ៊ីរ៉ង់កំពុងបន្តពិនិត្យចម្លើយតបរបស់សហរដ្ឋអាមេរិក ជុំវិញសំណើបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញ ហើយនឹងឆ្លើយតបទៅវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល ក្រោយការពិនិត្យនេះចប់សព្វគ្រប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។ក្នុងសន្និសីទសារព័ត៌មាន លោក Baghaei បានបញ្ជាក់ថា អ៊ីរ៉ង់នៅតែបន្តផ្លាស់ប្តូរសារការទូតតាមរយៈអ្នកសម្របសម្រួល ដោយមានកាតា និងប៉ាគីស្ថាន ដើរតួជាអ្នកកណ្តាល ដើម្បីស្វែងរកផ្លូវបញ្ចប់សង្គ្រាមដែលបានអូសបន្លាយតាំងពីចុងខែកុម្ភៈ។ យ៉ាងណាក្ដី ដំណើរការចរចានេះកំពុងជាប់គាំង ក្រោយប្រធានសន្តិសុខជាតិអ៊ីរ៉ង់ បានលើកឡើងកាលពីថ្ងៃអាទិត្យថា ចម្លើយតបរបស់អាមេរិក មិនទាន់ឆ្លើយតបគ្រប់គ្រាន់ចំពោះលក្ខខណ្ឌទាំង ៧ របស់ក្រុងតេអេរ៉ង់ ក្នុងការបើកច្រកសមុទ្រហ័រមូស និងការវិលទៅរកតុចរចានោះឡើយ។ចំណុចខ្វែងគំនិតគ្នាសំខាន់បំផុត គឺវ៉ាស៊ីនតោនទទូចចង់ដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់មុនគេ ខណៈក្រុងតេអេរ៉ង់ទាមទារឱ្យការចរចាផ្ដោតលើការបើកច្រកសមុទ្រហ័រមូស និងការស្ដារសន្តិសុខផ្លូវទឹកជាចម្បង។ មុនពេលសង្គ្រាមផ្ទុះឡើង ច្រកសមុទ្រហ័រមូសនេះ ធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ប្រមាណ ២០% នៃពាណិជ្ជកម្មពិភពលោក។ដោយឡែក ចំពោះជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី (Houthi) នៅយេម៉ែន លោក Baghaei បានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់អ៊ីរ៉ង់ ក្នុងការជួយដោះស្រាយវិបត្តិដោយសន្តិវិធី ដោយលោកសង្កត់ធ្ងន់ថា បញ្ហាយេម៉ែនគួរតែដោះស្រាយតាមរយៈការចរចា និងផែនទីបង្ហាញផ្លូវរបស់អង្គការសហប្រជាជាតិ ហើយអ៊ីរ៉ង់គាំទ្ររាល់កិច្ចព្រមព្រៀងរវាងភាគីយេម៉ែន និងអារ៉ាប៊ីសាអូឌីត៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ