ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ចៅហ្វាយសេតវិមាន លោក ត្រាំ បានចេញមុខការពារកិច្ចព្រមព្រៀងប្រេងម៉ាស៊ូត ជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ កំពុងតែបំពានច្បាប់អាមេរិច
Tue,13 October 2026 (Time 05:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ បានចេញមុខការពារកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ថា កិច្ចព្រមព្រៀងនេះហាក់កំពុងបំពានច្បាប់អាមេរិក ដែលហាមឃាត់ការនាំចូលថាមពលពីរុស្ស៊ី រហូតទាល់តែក្រុងមូស្គូបញ្ចប់សង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។លោក ត្រាំ បានបញ្ជាក់ថា លោកកំពុងចាត់វិធានការទាញទម្លាក់ថ្លៃប្រេងឥន្ធនៈ ដែលកំពុងគំរាមកំហែងដល់ឱកាសឈ្នះឆ្នោតរបស់គណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។ តម្លៃប្រេងបានហក់ឡើងខ្លាំង តាំងពីលោកបើកសង្គ្រាមលើអ៊ីរ៉ង់កាលពី ៧ ខែមុន ប៉ុន្តែលោក ត្រាំ បែរជាទម្លាក់កំហុសលើការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រប្រេងរុស្ស៊ីថាជាដើមហេតុចម្បងទៅវិញ។ តាមបណ្តាញសង្គម លោក ត្រាំ បានសរសេរថា៖ «ខ្ញុំបានសម្រេចចិត្តយ៉ាងត្រឹមត្រូវសម្រាប់ប្រជាជនអាមេរិក។​ អាមេរិកជាចម្បងជានិច្ច!»។កាលពីថ្ងៃអាទិត្យ ក្រុមសមាជិកព្រឹទ្ធសភាទាំងពីរបក្ស បានជំរុញឱ្យលោក ត្រាំ «ដកថយ» ពីកិច្ចព្រមព្រៀងនេះវិញ ដោយលើកឡើងថា វាអាចបំពានច្បាប់ឆ្នាំ២០២២ ដែលអនុម័តឡើងដើម្បីគាំទ្រអ៊ុយក្រែន។ សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោក Jerry Moran បានបញ្ជាក់ថា៖ «យើងគួរតែរឹតបន្តឹងទណ្ឌកម្មបន្ថែម មិនមែនមកបន្ធូរបន្ថយដោយអនុញ្ញាតឱ្យនាំចូលប្រេងម៉ាស៊ូតរុស្ស៊ីនោះទេ ព្រោះវាធ្វើឱ្យបាត់បង់ទំនុកចិត្តពីសម្ព័ន្ធមិត្ត និងផ្ដល់កម្លាំងចិត្តដល់សត្រូវរបស់យើង»។ជុំវិញបញ្ហានេះ លោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឆ្លើយឆ្លងពាក្យសម្តីគ្នាយ៉ាងក្តៅគគុកកាលពីចុងសប្តាហ៍។ ថ្លែងប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ លោក ហ្សេលេនស្គី បានទាត់ចោលការចោទប្រកាន់របស់លោក ត្រាំ ដោយសង្កត់ធ្ងន់ថា ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រប្រេងរុស្ស៊ី មិនមែនជាមូលហេតុធ្វើឱ្យប្រេងឡើងថ្លៃឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ