កាលពីថ្ងៃទី១២ ខែតុលា វេទិកាប៉េកាំងស្តីពីការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈឆ្នាំ២០២៦ ដែលសហការរៀបចំដោយ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងរដ្ឋភិបាលក្រុងប៉េកាំងបានបើកធ្វើនៅក្រុងប៉េកាំង។ លោក Yin Li សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មការបក្សកុម្មុយនីស្តចិនក្រុងប៉េកាំងបានចូលរួមវេទិកា ព្រមទាំងថ្លែងសុន្ទរកថា។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ក៏បានថ្លែងសុន្ទរកថាក្នុងសកម្មភាពនេះផងដែរ។លោក Yin Li បានថ្លែងថា តាំងពីឆ្នាំ ២០១៩ មក ទីក្រុងប៉េកាំងបានធ្វើការច្នៃប្រឌិតថ្មីនូវ ការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈ ដោយដោះស្រាយសំណើរបស់សាធារណជន ២៤ ម៉ោង លើ២៥ម៉ោង តាមរយៈខ្សែទូរស័ព្ទបន្ទាន់លេខ ១២៣៤៥ និងវេទិកាអនឡាញ គិតរហូតមកដល់ពេលនេះបានដោះស្រាយសំណើផ្សេងៗប្រមាណ ២០០លានករណី។លោក Shen Haixiong បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំងបានអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតសំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីទីក្រុងរបស់ប្រជាជនត្រូវបម្រើដល់ប្រជាជន តាមរយៈការច្នៃប្រឌិតថ្មីខាងឌីជីថលនិងបញ្ញាសិប្បនិមិ្មត កំណត់ដោយចំគោលដៅផ្តល់សញ្ញាព្រមានមុនអំពីតម្រូវការសំខាន់បំផុតនិងបញ្ហារួមរបស់ប្រជាជន ដើម្បីធ្វើឱ្យប្រជាជនទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័ស និងទទួលបានការដោះស្រាយយ៉ាងសមរម្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ