ខេត្តកំពត៖ នៅក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងស្រុកកុះណើត និងដើរកម្សាន្តនៅខេត្តកំពត បានសំដែងនូវសេចក្តីសប្បាយរីករាយប្រកបដោយមោទកភាពបំផុត ចំពោះការអភិវឌ្ឍ រីកចម្រើននៅក្នុងមូលដ្ឋានរបស់ខេត្ត ពិសេសសមិទ្ធផលទេសចរណ៍ជាច្រើន ដែលបាន និងកំពុងអន្ទងចិត្ត និងបេះដូងពួកគេ ឲ្យចង់មកលេងកំពត ម្ដងហើយម្ដងទៀត។ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីតាមបណ្តារាជធានីខេត្ត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយនិងត្រេកអរបំផុតដែលបានមកលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅការវត្តអារាមនានា ពិសេសបានមកឃើញការផ្លាស់ប្ដូររីកចម្រើន នៅតាមមូលដ្ឋាន ក៏ដូចជាក្រុងកំពត ដែលជាដង្ហើមសេដ្ឋកិច្ច និងជាបេះដូងទេសចរណ៍របស់ខេត្ត ។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បាននាំគ្នាធ្វើបុណ្យ នៅតាមវត្តអារាម និងដើរកំសាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្តកំពត បង្គរឲ្យមានភាពមមាញឹកក្នុងការធ្វើចរាចរណ៍ពិសេសក្នុងក្រុងកំពត ប៉ុន្តែដោយមានការយកចិត្តទុកដាក់និងជួយសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍ ពីកម្លាំងស្នងការដ្ឋាន ការធ្វើចរាចរណ៍នៅក្នុងក្រុង ពិសេសចំណុចគល់ស្ពានថ្មី ទាំងត្រើយខាងលិច និងក្រើយខាងកើត មិនមានការកកស្ទះឡើយ។ដោយឡែកសម្រាប់សេវាទេសចរណ៍ផ្សេងៗនៅទូទាំងខេត្តមានភាពល្អប្រសើរ មិនមានអ្វីខុសប្រក្រតី គួរឲ្យកត់ សម្គាល់ទេ។ ក្នុងនោះសេវាស្នាក់នៅ ក៏ត្រូវបានកក់ស្ទើរពេញអស់ដែរ លើកលែងតែផ្ទះសំណាក់នៅជាយក្រុង។លោកប្រធានមន្ទីរបានបញ្ជាក់ថា ដោយសារតែខេត្តកំពតមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានសមិទ្ធផលទេសចរណ៍ថ្មីៗ ពិសេសរូបសំណាកបាត់ដៃសុភមង្គលដែលទើបសាងសង់ហើយ បានជំរុញកំណើនលំហូរភ្ញៀវ ឲ្យមកលេងក្រុងកំពតកាន់តែច្រើននៅក្នុងឱកាសបុណ្យភ្ជុំ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ