អាស៊ែបៃហ្សង់៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ និងអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំការជួយសម្រួលដល់ដំណើរវិនិយោគនេះ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នាឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ដែលវេទិកានេះ មានការចូលរួមពីតំណាងក្រុមហ៊ុនអាស៊ែបៃហ្សង់ចំនួន ១០៧នាក់ មកពីក្រុមហ៊ុនសរុបចំនួន ៩០ ដោយមានគោលបំណងជំរុញទំនាក់ទំនងធុរកិច្ច ពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងស្វែងរកដៃគូសហការថ្មីៗរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើតផលប្រយោជន៍ទៅវិញទៅមក។ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា និងអាស៊ែបៃហ្សង់ មានសក្តានុពលដ៏ធំធេងដែលមិនទាន់បានទាញយកមកនៅឡើយ សម្រាប់ការពង្រីកភាពជាដៃគូសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់ចំណុចខ្លាំងរបស់ប្រជាជាតិនិមួយៗ។សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា គម្លាតភូមិសាស្ត្រលែងជាឧបសគ្គទៀតហើយ នៅពេលដែលយើងមានចក្ខុវិស័យរួមសម្រាប់ការរីកចម្រើន និងវិបុលភាពរួមគ្នា ហើយសម្តេចចង់ឃើញការពិភាក្សានៅថ្ងៃនេះប្រែទៅជាលទ្ធផលជាក់ស្តែង រួមទាំងដំណើរទស្សនកិច្ចធុរកិច្ច ភាពជាដៃគូយុទ្ធសាស្ត្រ កិច្ចព្រមព្រៀងផ្លូវការ និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់។ស្របជាមួយវេទិកានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងដូចនេះដែរថា «ខ្ញុំសូមអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់ មកឱ្យចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា, រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំការជួយសម្រួលដល់ដំណើរវិនិយោគរបស់លោកអ្នក តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដោយធានានូវបទពិសោធន៍ដ៏រលូន និងជោគជ័យ»។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជូនពរឱ្យវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ទទួលបានលទ្ធផលផ្លែផ្កា និងបង្កើតបាននូវភាពជាដៃគូ គម្រោងវិនិយោគ និងកាលានុវត្តភាព ធុរកិច្ចថ្មីៗ សម្រាប់ប្រទេសទាំង២។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ