ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយស្ថាប័នដៃគូ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការកសាង និងការពង្រឹងសមត្ថភាពអាជីវកម្ម »
Thu,01 October 2026 (Time 05:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងក្រុមហ៊ុន Admit Group ក្រោមការគាំទ្រពីសហគ្រិនខ្មែរ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការកសាង និងការពង្រឹងសមត្ថភាពអាជីវកម្ម ក្រោមប្រធានបទ៖ “ការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្ម” ដែលប្រព្រឹត្តទៅនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដោយមានការចូលរួមពី ពាណិជ្ជករ អាជីវករ ម្ចាស់អាជីវកម្ម ប្រមាណ ៤០នាក់។

វគ្គបណ្តុះបណ្តាលខាងលើនេះធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះដឹងទៅដល់ម្ចាស់អាជីវកម្មលើផ្នែកសំខាន់ៗចំនួន ២ ដោយផ្នែកទី១ ផ្តោតទៅលើការពង្រឹងសមត្ថភាពជូនដល់ម្ចាស់អាជីវកម្ម លើចំណេះដឹង និងជំនាញសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ការរៀបចំ និងគ្រប់គ្រងលទ្ធកម្ម ការគ្រប់គ្រងអ្នកផ្គត់ផ្គង់ភស្តុភារ និងសារពើភ័ណ្ឌឱ្យមានប្រសិទ្ធភាព។ ការបណ្តុះបណ្តាលនេះ ក៏បានផ្តល់នូវចំណេះដឹងអំពីការគ្រប់គ្រងហានិភ័យ ការកំណត់ និងដោះស្រាយបញ្ហាដែលអាចកើតមានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងការពង្រឹងភាពធន់ និងនិរន្តរភាពនៃប្រតិបត្តិការអាជីវកម្ម។

សម្រាប់ផ្នែកទី២ ផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញរបស់ម្ចាស់អាជីវកម្ម ស្តីពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ព្រមទាំងគោលនយោបាយរបស់ក្រុមប្រឹក្សាភិបាល។ ជាមួយគ្នានេះ ក៏បានផ្តល់ចំណេះដឹងស្តីពីការពង្រឹងវិជ្ជាជីវៈក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការត្រួតពិនិត្យស្ថានភាពអាជីវកម្ម ការអនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) ដើម្បីធានាបាននូវប្រសិទ្ធភាព និងស្ថិរភាពក្នុងប្រតិបត្តិការអាជីវកម្ម ព្រមទាំងការវិភាគ និងតាមដានលទ្ធផលការងារតាមប្រព័ន្ធឌីជីថល ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងផ្អែកលើទិន្នន័យ។

វគ្គបណ្តុះបណ្តាលនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងការជួយលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់សហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរ ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

សូមជម្រាបជូនផងដែរថា វគ្គបណ្តុះបណ្តាលខាងលើនេះទទួលបានការសហការជាមួយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍជំនាញ (SDF) និងក្រុមហ៊ុន Admit Group ដោយទទួលបានការគាំទ្រពីសហគ្រិនខ្មែរ ក្រោមការឧបត្ថម្ភពី ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង ខេមបូឌា ម.ក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កំពង់ផែស្វយ័តភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ