ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ និងអ្នកនយោបាយ ឱ្យយកចិត្តទុកដាក់លើផលប្រយោជន៍ជាតិ និងជៀសវាងការធ្វើសកម្មភាព ឬការលើកឡើងណាមួយដែលអាចប៉ះពាល់ ដល់ទឹកចិត្តរបស់កងទ័ព។ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតីអញ្ជើញចូលរួម សម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា សូមផ្ញើរសារទៅពួកមួយក្រុមដែលបានដឹងរឿងជាច្រើនហើយ ប៉ុន្ដែព្យាយាមយកការបំផ្លៃ ដើម្បីវាយប្រហារ ខ្ញុំបានប្រាប់ថា ធ្វើអ្វីធ្វើទៅ ប៉ុន្ដែពេលម៉ោងនេះជាម៉ោង ដែលប្រទេសជាតិទាំងមូល រងការឈ្លានពាន និងជាពេលដែលត្រូវការប៉ូលីស ទាហាន ឈរការពារទឹកដីត្រៀមលក្ខខណៈ ធ្វើអ្វីក៏ធ្វើទៅប៉ុន្ដែកុំធ្វើអ្វីដែលប៉ះពាល់ ដល់ទឹកចិត្តពលរដ្ឋ ឬប៉ះពាល់ដល់ទឹកចិត្តកងទ័ព ពិសេសការយកព័ត៌មានមិនពិតយកមកបំភ្លៃនេះឯង ។សម្តេចមហាបវរធិបតីបានថ្លែងបញ្ជាក់ថា ជាក់ស្ដែងដូចជាការលើកឡើងបំភ្លៃថា ទាហានកម្ពុជាត្រូវបានបាញ់ស្លាប់ជារៀងរាល់ថ្ងៃជាដើម សូមបញ្ជាក់ថា មិនមានហេតុការណ៍ទាំងនេះកើតឡើងនោះទេ ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នកដឹកនាំនយោបាយចាស់វស្សាម្នាក់ ពេលដែលយើងកំពុងមានបញ្ហាសង្គ្រាម ហេតុអ្វីពេលគេផ្លោងមកកាន់ផ្ទះសម្បែងប្រជាពលរដ្ឋ ចូលវត្តអារាម អត់មាននិយាយសោះ? ប៉ុន្ដែពេលគេចោទថា កម្ពុជាបានបាញ់ចូលទៅ ផ្ទះសម្បែងពលរដ្ឋស៊ីវិលរបស់គេ បែរជាគាំទ្រ និងលើកយកសម្ដីគេមកវាយប្រហារកងទ័ពកម្ពុជា។ខណៈដែលទ័ព មេទ័ព យើងមិនមានបំណងបាញ់ទៅផ្ទះសម្បែងពលរដ្ឋស៊ីវិលរបស់គេឡើយ គឺបាញ់តែលើមូលដ្ឋានយោធាប៉ុណ្ណោះ ការបាញ់នេះទៀតសោតក៏ធ្វើឡើង បន្ទាប់ពីពេលគេបាញ់ប្រហារមកកម្ពុជាមុនតែប៉ុណ្ណោះ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាការចោទប្រកាន់ដោយអយុតិធម៌ និងអាក្រក់ ដែលស្មើនឹងខ្លួនជាខ្មែរ ប៉ុន្ដែបែរជាទៅវាយប្រហារកងទ័ពខ្មែរខ្លួនឯង យកពាក្យរបស់គេមកវាយប្រហារប្រទេសខ្លួន ប្រជាជន និងកងទ័ពខ្លួន ដែលនេះជាអំពើក្បត់ជាតិដ៏ធ្ងន់មួយ ។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ