ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន បដិសេធ ចំពោះ ព័ត៌មានដែលជនឆ្លៀសឱកាសមួយចំនួន បានដើរនិយាយនិងផ្សាយបំភ័យ និងបំភ័ន្តពលរដ្ឋ ដែលថារាជរដ្ឋាភិបាលអស់ប្រាក់ ហើយ ជំរុញឱ្យប្រជាពលរដ្ឋទៅដកប្រាក់ពីធនាគារ ដោយសម្តេចបានបញ្ជាក់ថា រដ្ឋនៅតែមានសាច់ប្រាក់ ខណៈមន្ត្រីរាជការនៅតែបន្តបើកប្រាក់បៀវត្សរ៍ទៀងទាត់ជារៀងរាល់ខែ ហើយប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពរឹងមាំ។ការលើកឡើងរបស់សម្តេចបវរធិបតី ធ្វើឡើងបន្ទាប់ពីមានជនឆ្លៀតឱកាសមួយចំនួនបានយកការបោះផ្សាយ និងដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់ថ្មីប្រភេទ ៥ម៉ឺនរៀល និង ១០ម៉ឺនរៀល កាលពីពេលថ្មីៗនេះ ទៅបន្លាចប្រជាពលរដ្ឋ ដោយបំផុសថា រដ្ឋាភិបាលអស់លុយ ទើបបោះពុម្ពលុយថ្មី។ទោះបីជាធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីបំភ្លឺរួចមកហើយក្តី ក៏ការផ្សព្វផ្សាយបំភ័យនេះនៅតែបន្តបង្កការភាន់ច្រឡំ។សម្តេចបវរធិបតីបានកត់សម្គាល់ថា អារម្មណ៍ភ័យខ្លាចនេះអាចអាក្រក់ជាងការពិត ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតទាំងនេះ។សម្តេចបានបញ្ជាក់ថា ការបោះផ្សាយក្រដាសប្រាក់ថ្មី គឺដើម្បីជំនួសក្រដាសប្រាក់ចាស់ដែលត្រូវបានកម្ទេចចោល និងដើម្បីបង្កើនគុណភាព និងសុវត្ថិភាពនៃក្រដាសប្រាក់ថ្មី កុំឱ្យមានការងាយក្លែងបន្លំ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ។ឆ្លើយ តបនឹងព័ត៌មានបន្លាចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ ឬចាញ់បោកការញុះញង់ឱ្យទៅដកប្រាក់ពីធនាគារ ដោយសម្តេចបានបញ្ជាក់ថា រដ្ឋមិនអស់លុយនោះទេ ខណៈមន្ត្រីរាជការនៅតែបន្តបើកប្រាក់បៀវត្សរ៍ទៀងទាត់ជារៀងរាល់ខែ ហើយប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពរឹងមាំ ពោលគឺប្រព័ន្ធធនាគារនៅកម្ពុជានៅតែដំណើរការល្អប្រសើរ និងមានអ្នកដាក់ប្រាក់បញ្ញើជាធម្មតា។សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបញ្ជាក់រដ្ឋមិនអស់លុយទេ។ ឥលូវមន្រ្តីរាជការរបស់យើងមាន បើកលុយយឺតដែរឬទេ? ១ ខែ២ដង ហើយខែភ្ជុំនេះ បើកតែម្តងឌុប អ៊ីចឹងបើរដ្ឋអស់លុយមិនអាចមានបើកឌុបឱ្យទេ មានតែ៣ខែបើកម្តង។ហើយទាំងនឹងបើកប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល សម្រាប់មន្រ្តីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ មន្រ្តីចូលនិវត្តន៍ អតីតយុទ្ធជន សមាជិកភូមិ មន្រ្តីភូមិជាដើម យើងនៅតែបើកឱ្យ ដែលយ៉ាងយូរថ្ងៃ៨ ខែ១០ខ្ញុំមិនចាំទេ ប៉ុន្តែ នៅតែមានសាច់ប្រាក់បើកជូនដំណើរតទៅទៀត អត់មានអត់សាច់ប្រាក់ទេ»៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ