ពោធិ៍សាត់ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីផែនការរៀបចំ និងអភិវឌ្ឍន៍តំបន់ «បុប្ផាលាក់ខ្លួន» នៅតាមបណ្តោយផ្លូវទៅកាន់អន្លង់អាំង តំបន់ភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់លើកកម្ពស់ជីវភាព និងប្រយោជន៍ផ្ទាល់របស់ប្រជាសហគមន៍នៅក្នុងមូលដ្ឋាន។ក្នុងចំណោមផ្លូវដែលមានប្រវែងសរុប រាប់រយគីឡូម៉ែត្រ សម្ដេចធិបតីបានស្នើសុំដកស្រង់ និងរក្សាទុកផ្នែកខ្លះត្រឹមតែប្រមាណ ៤ គីឡូម៉ែត្រប៉ុណ្ណោះ ដើម្បីយកមកកែច្នៃ និងរៀបចំជាតំបន់ទេសចរណ៍ពិសេស។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ផ្លូវហ្នឹងរាប់រយគីឡូ ប៉ុន្តែសុំតែអា៤គីឡូហ្នឹង… អា៤គីឡូហ្នឹងយកមក រៀបចំឱ្យល្អ ដាំដើមឈើឡើងវិញហើយរៀបចំកន្លែងហេដ្ឋារចនាសម្ព័ន្ធទទួលទេសចរ ដើម្បីបម្រើឱ្យសហគមន៍ បម្រើឱ្យខេត្តពោធិ៍សាត់ ក្លាយទៅជាបុប្ផាលាក់ខ្លួន»។សម្ដេចធិបតី ក៏បានណែនាំឱ្យភាគីពាក់ព័ន្ធនឹងផ្តោតលើការស្តារ និងដាំដើមឈើឡើងវិញ ដើមី្បស្តារគម្របបៃតង និងរក្សាសភ័ណភាពធម្មជាតិ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ឱ្យមានរបៀបរៀបរយ និងសម្រួលដល់ការស្នាក់នៅ ឬទស្សនារបស់ភ្ញៀវទេសចរ និងប្រយោជន៍ដល់សហគមន៍ តាមរយៈការបង្កើតឱកាសការងារ និងមុខរបរក្នុងស្រុកពីវិស័យទេសចរណ៍។ការរៀបចំតំបន់ «បុប្ផាលាក់ខ្លួន» នេះ ត្រូវបានរំពឹងថានឹងក្លាយជាសមាសភាគទេសចរណ៍ធម្មជាតិដ៏សំខាន់មួយទៀតរបស់ខេត្តពោធិ៍សាត់ ដែលជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនបន្ថែមទៀត។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ