ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងជិត២រយគីឡូម៉ែត្រ
Thu,01 October 2026 (Time 11:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 72នាក់)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយឯកឧត្តមភារធារីស្ថានទូតចិនប្រចាំកម្ពុជាផងដែរ។

ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា” ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិ លេខ ៥៧-៧ ត្រង់គីឡូម៉ែត្រលេខ ៣៥+៩០០ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានប្រវែងជាង៣២គីឡូម៉ែត្រ ឆ្លងកាត់ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានប្រវែងជិត ៩៩គីឡូម៉ែត្រ រហូតដល់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងជិត៦៨គីឡូម៉ែត្រ។

ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន “គម្រោងនេះបានចំណាយថវិកាសរុបប្រមាណ ២៥២លានដុល្លារអាម៉េរិក រួមមាន
ថវិកាជាប្រភពឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចំនួនប្រមាណ ១៩២,៧១លាន ដុល្លារ អាម៉េរិក និងប្រភព ថវិកាជាតិ ចំនួន ប្រមាណ ៥៩,៣៦លានដុល្លារ អាម៉េរិក រួមទាំង ថវិកាបដិភាគ រាជរដ្ឋាភិបាល មួយចំនួន ផ្សេងទៀត សម្រាប់ ចំណាយ លើការដោះស្រាយផលប៉ះពាល់ ការបោសសម្អាត គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ”។

ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តទៀតថា”ផ្លូវជាតិលេខ១០នេះ គឺជាខ្សែផ្លូវថ្មីមួយ បានលេចចេញ ជារូបរាង ឡើង យ៉ាងស្រស់ត្រកាល នៅក្នុង សម័យកាលតេជោធិបតី ជាខ្សែផ្លូវយុទ្ធសាស្រ្ត និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលត្រូវបានសាងសង់ តភ្ជាប់ពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងភ្ជាប់ទៅ ក្រុង ខេមរភូមិន្ទ នៃខេត្តកកោះកុង ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិ សំខាន់ៗ រួមមាន ផ្លូវជាតិលេខ ៥៧-៧ ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ ៤៨ និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗនៅក្នុងភូមិសាស្រ្តនៃខេត្តទាំង ៣នេះ។ ជាក់ស្តែង ការតភ្ជាប់ប្រទាក់ក្រឡានៃខ្សែផ្លូវនេះ ពិតជាបាន កាត់បន្ថយពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរ បានយ៉ាងច្រើន ដូចជា ពី ខេត្តបាត់ដំបងមកខេត្តកោះកុងចំណេញ ៣០៦គីឡូម៉ែត្រ ពី ខេត្ត ពោធិ៍សាត់ចុះមកខេត្តកោះកុង តាមផ្លូវជាតិលេខ៥៥ (វាលវែង) ចំណេញ ២៣០គីឡូម៉ែត្រ និងពីខេត្តប៉ៃលិនមកខេត្តកោះកុង (តាមសំឡូត) ចំណេញ ៣៧២គីឡូម៉ែត្រ ដែលពីមុនមក នៅពេលមិនទាន់មានខ្សែផ្លូវនេះ បងប្អូនប្រជាពលរដ្ឋយើងត្រូវធ្វើដំណើរ ចូលរាជធានីភ្នំពេញសិនទើបបន្តទៅគោលដៅទាំងនេះបាន”៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ