ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងមុខងារសាធារណៈ ពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសចុះធ្វើជំរឿនមន្រ្តីរាជការ សម្រាប់គោលដៅអង្គភាពសុខាភិបាលមូលដ្ឋាន
Tue,09 September 2025 (Time 10:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្រ្តនៃរដ្ឋបាលរាជធានីភ្នំពេញ ជូនដល់មន្រ្តីបច្ចេកទេសដែលជាសមាជិក សមាជិកានៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្រ្តីជាក់ស្តែង នៃក្រសួងមុខងារសាធារណៈនិងក្រសួងសុខាភិបាល ព្រមទាំងមន្ទីរមុខងារសាធារណៈ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ២៥៣នាក់។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ ថ្លែងសន្ទរកថាបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម សុខ សប្បាយណា បានលើកឡើងថាការធ្វើជំរឿនមន្ត្រី គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿនតាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមូលទិន្នន័យជាក់លាក់។ មូលដ្ឋានគ្រឹះនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រី គឺដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជាឱ្យកាន់តែខ្លាំង មានសមត្ថភាពខ្ពស់ក្នុងលក្ខណៈប្រកួតប្រជែងជាសាកល។

ទន្ទឹមនេះ ឯកឧត្តម សុខ សប្បាយណា ក៏បានលើកឡើងអំពីប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់យ៉ាងច្បាស់ថា “ការធ្វើជំរឿនជាការទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងអាចប្រើប្រាស់បានរួមគ្នា។ សូមមន្ត្រីកុំមានការព្រួយបារម្ភ ចំពោះការចូលរួមយុទ្ធនាការនៃការធ្វើជំរឿនមន្រ្តី ព្រោះមិនមែនជាការស្វែងរកកំហុស មិនមែនជាការឈានដល់ការវះកាត់ ឬទិន្នន័យឯកសារចាស់ៗ ដើម្បីមានចំណាត់ការវិន័យ ឬធ្វើឱ្យបាត់ប្រយោជន៍ក្នុងនាមជាមន្ត្រីរាជការដែលខិតខំបំពេញការងារពិតប្រាកដនោះទេ”។

ឯកឧត្តម សុខ សប្បាយណា សង្ឃឹមយ៉ាងមុតមាំ និងបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាស្វែងយល់ពីនីតិវិធី វិធីសាស្ត្រ និងមុខងារក្នុងការប្រើប្រាស់ប្រព័ន្ធថ្មីនេះ ដើម្បីឱ្យការអនុវត្តយុទ្ធនាការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងឱ្យទទួលបានជោគជ័យ និងផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីឱ្យក្រុមការងារអភិវឌ្ឍប្រព័ន្ធនេះឱ្យកាន់តែល្អប្រសើរ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្រ្តនៃរដ្ឋបាលរាជធានីភ្នំពេញ នេះ ប្រព្រឹត្តទៅមានរយៈពេល១ថ្ងៃពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ