ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ អញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទចំនួន ០៤ទីតាំង និងខ្សែផ្លូវមួយខ្សែដែលគ្រោងស្ថាបនាជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ នៅក្នុងខេត្តកំពង់ធំដូចខាងក្រោម៖ទីតាំងទី១៖ អញ្ជើញពិនិត្យវឌ្ឍនភាពសាសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១,៧៦គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ មានចិញ្ចើមផ្លូវក្រាលលក្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ, មានសំណង់លូមូល ចំនួន ៤កន្លែង ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក។ ផ្លូវ១ខ្សែនេះ ស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ សម្រេចវឌ្ឍនភាព ៩៥%។ ខ្សែផ្លូវមានប្រជាជនទទួលផលចំនួន ៣.៣២៨គ្រួសារ ស្មើនឹង ១២.៦៩៣នាក់។ទីតាំងទី២៖ អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់ស្ពានបេតុង ១កន្លែង មានបណ្ដោយប្រវែង ១៤៤ម៉ែត្រ ទទឹងប្រវែង ៨ម៉ែត្រ និងមានការសាងសង់ផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែង ៣០០ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន តភ្ជាប់ពីភូមិបឹងខ្វែក ឃុំស្រើង ទៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ។ ស្ពានមួយកន្លែងនេះចាប់ផ្ដើមនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ គិតត្រឹមដើមខែកញ្ញានេះសម្រេចលទ្ធផលបាន ៩៥% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥។ ស្ពាននេះ មានប្រជាពលរដ្ឋដែលទទួលផលចំនួន ៤.០០៨គ្រួសារ ស្មើនឹង ១៦.៦០៣៣នាក់។ទីតាំងទី៣៖ ខ្សែផ្លូវ “រមាំងងាប់-អូររំដេង” កំពុងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៩,៦០០គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ បច្ចុប្បន្នសម្រេចវឌ្ឍនភាពប្រមាណ ២៦%។ ខ្សែផ្លូវនេះ តភ្ជាប់ពីភូមិរមាំងងាប់ ទៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៦៨៨គ្រួសារ ស្មើនឹង ២.៩០៩នាក់ និងប្រយោល ចំនួន ២.០៩៤គ្រួសារ ស្មើនឹង ៩.០៦៨នាក់។ទីតាំងទី៤៖ អញ្ជើញពិនិត្យស្ថានភាពផ្លូវល្បាយដីក្រហម ១ខ្សែ មានប្រវែង ១,៦០គីឡូម៉ែត្រ តភ្ជាប់ពីភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ទៅដល់ភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ខ្សែផ្លូវនេះ ត្រូវបានអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ហើយបានបញ្ចប់ការសាងសង់ ១០០%ហើយ។ទីតាំងទី៥៖ អញ្ជើញពិនិត្យស្ថានភាពខ្សែផ្លូវ១ខ្សែ ដែលជាសំណើរបស់រដ្ឋបាលខេត្តកំពង់ធំ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលខ្សែផ្លូវនេះមានប្រវែង ៤,៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិត្រពាំងថ្ម ទៅដល់ភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ខ្សែផ្លូវនេះជាខ្សែផ្លូវយុទ្ធសាស្ត្រមួយ ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំង សម្រាប់បម្រើជូនដល់ប្រជាជនរស់នៅជុំវិញតំបន់នោះ ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះផ្ទាល់តែម្តង ពីព្រោះខ្សែនេះប្រើប្រាស់សម្រាប់តភ្ជាប់ពីផ្លូវជាតិ ចូលក្នុងតំបន់សេដ្ឋកិច្ចដែលជាគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងខេត្តកំពង់ធំ។ នាឱកាសនៃការអញ្ជើញពិនិត្យខ្សែផ្លូវមួយខ្សែនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំមន្ទីអភិវឌ្ឍន៍ខេត្តសិក្សាលម្អិត និងពិនិត្យលទ្ធភាពដាក់បញ្ជូលក្នុងផែនការអនុវត្តបន្ត ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ