ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សប្បុរសជនបាន ផ្តល់ជូននូវរថយន្ត០១គ្រឿងដល់កងកម្លាំងនគរបាលស្រុកភ្នំព្រឹកបានប្រើ​ប្រាស់ជាប្រយោជន៍រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន
Tue,09 September 2025 (Time 11:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 113នាក់)

(បាត់ដំបង)នៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥ នេះដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានទទួល​នូវអំណោយជារថយន្តមួយគ្រឿងពីសប្បុរសជនគឺលោក អុន ស្រស់ និងលោក​ស្រី ង៉ែត វង្ស ម្ចាស់ក្រុមហ៊ុន អ៊ុន ម៉េងស្រ៊ុន ហៅ សំណង់ អ៊ុំ អុន ព្រមទាំងបុត្រ ដែលបានបរិច្ចាគនូវធនធានគឺរថយន្តមួយគ្រឿងនេះដល់​អង្គភាពនគរបាលស្រុកភ្នំព្រឹក ដើម្បីបានប្រើប្រាស់ជាប្រយោជន៍រួមក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ជំនួសមុខឱ្យថ្នាក់ដឹកនាំស្នងការ​ លោកវរសេ​នីយ៍ទោ សំ វីរៈ បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស របស់បង​ប្អូនអាជីវករក្នុងស្រុក​ ដែលបានផ្តល់នូវរថយន្តមួយគ្រឿងនេះ ជូនដល់អង្គភាពនគរបាល ស្រុករបស់លោកបានប្រើប្រាស់បំពេញការងារក្នុងមូលដ្ឋានស្រុក និងបានជូនពរដល់លោក អុន ស្រស់និងលោកស្រី ង៉ែត វង្ស ព្រមទាំងបុត្រ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ជោគជ័យក្នុងមុខរបរប្រ​ចាំថ្ងៃ និងមានលាភ មានសំណាងហេងហេងជាប់ជា​ប្រ​ចាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ