ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកណ្ដាល៖ ទុកដីទំនេរ ក៏អត់ប្រយោជន៍ មនុស្សនៅទំនេរ ក៏អត់បានផល មានដីនាំគ្នាដាំដើមឈើ គឺមានផលប្រយោជ៍ទាំង មនុស្ស សត្វ និងធម្មជាតិ
Mon,08 September 2025 (Time 06:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 75នាក់)

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ទុកដីទំនេរ ក៏អត់ប្រយោជន៍ មនុស្សនៅទំនេរ ក៏អត់បានផល មានដីនាំគ្នាដាំដើមឈើ គឺមានផលប្រយោជ៍ទាំង មនុស្ស សត្វ និងធម្មជាតិ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលឯកឧត្តម រួមជាមួយឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធី “រុក្ខទិវា” ដាំដើមឈើថ្នាក់ខេត្ត ឆ្នាំ២០២៥ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តអង្គពណ្ណារាយ ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។

ក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្ត បានគាំទ្រលើកទឹកចិត្តដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវខិតខំបន្តការស្រាវជ្រាវបណ្តុះនូវពូជឈើថ្មីៗបន្ថែមទៀត ពិសេសប្រភេទឈើហូបផ្លែ ដែលមានគុណភាព មានរសជាតិ ធន់ទៅនិងអាកាសធាតុ និងមានស្តង់ដា ដើម្បីផ្តល់អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចប្រកួតប្រជែងក្នុងទីផ្សារទទួលបានចំណូលខ្ពស់។

ជាងនេះទៅទៀត ត្រូវមានការបើកទូលាយជូនប្រជាពលរដ្ឋដែលមានបំណងរៀនសូត្រពីពីការបណ្តុះកូនឈើ អាចមករៀនសូត្រអភិវឌ្ឍន៍ចំណេះដឹងបច្ចេកទេសដាំដើមឈើជូនពួកគាត់ សំដៅបង្កើនការដាំដុះ ជួយដល់បរិស្ថាន និងសុខភាពរបស់យើងទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋសូមជួយថែរក្សាការពារដើមឈើដែលយើងបានដាំ និងជួយទប់ស្កាត់អំពីការបំផ្លាញនានារបស់មនុស្ស ទាំងដើមឈើដែលនៅក្នុងស្រុក និងដើមឈើដែលមាននៅក្នុងព្រៃឲ្យបានគង់វង្ស ជាពិសេសនោះគឺគ្រប់គ្រឹះស្ថានសាធារណៈរដ្ឋ និងឯកជន រួមមានសាលារៀន វត្តអារាម មន្ទីរពេទ្យ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ខិតខំប្រើប្រាស់ដីធ្លីឱ្យទៅជាទីបៃតង តាមរយៈការខិតខំដាំដើមឈើទាំងប្រភេទឈើព្រៃ និងឈើហូបផ្លែ ដើម្បីបរិស្ថាន សុខភាព និងបង្កើនការដាំ។

ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលក្នុងនោះ មានខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល ជាសេនាធិការ ដែលបានខិតខំបណ្តុះបានកូនឈើទាលប្រមាណ ១០ម៉ឺនដើម តាមផែនការណែនាំដែលបានដាក់ចេញកាលពីឆ្នាំ២០២៤។

ឯកឧត្តម គួច ចំរើន ក៏បានថ្លែងការកោតសរសើរផងដែរ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ពិសេសប្រជាពលរដ្ឋក្នុងស្រុកលើកដែក ដែលបាននាំគ្នាដាំកូនឈើ ផ្កា នៅមុខផ្ទះរបស់ខ្លួន ដែលបានជួយដល់បរិស្ថាន និងថែមទាំងបង្កើនសោភ័ណភាពក្នុងមូលដ្ឋានខ្លួន។

លោក អំ ចាន់បូរិត នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល បានឱ្យដឹងថា ក្នុងពិធីនេះបានត្រៀមកូនឈើចំនួន ៥.០០០ដើម សម្រាប់ផ្ដល់ជូនរដ្ឋបាលក្រុង ស្រុក ឃុំ និងប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមដើម្បីយកទៅដាំនៅតាមទីសាធារណៈ និងនៅតាមភូមិឋាន។

ក្នុងឆ្នាំ២០២៥នេះដែរ ខណ្ឌរដ្ឋបាលព្រៃឈើបានធ្វើការបណ្ដុះកូនឈើបានចំនួន ១៦០.៤៦៥ដើម (ក្នុងនោះកូនឈើទាលចំនួន ១០ម៉ឺនដើម ឧបត្តមគាំទ្រដោយឯកឧត្តមអភិបាលខេត្ត) និងបានធ្វើការផ្ដល់ជូនមន្ទីរ អង្គភាពនានា ក្រុង ស្រុក ឃុំ សង្កាត់យកទៅដាំតាមទីសាធារណៈក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន ៣៦.៤៧១ដើម ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ