ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប.ស.ស. សហការ ជាមួយអង្គការអន្ដរជាតិការងារ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីម៉ូដែលសម្រាប់ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុផ្នែកប្រាក់សោធន រយៈពេល ៣ថ្ងៃ នៅទីស្នាក់ការកណ្ដាល ប.ស.ស.
Mon,08 September 2025 (Time 06:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ម៉ូដែលសម្រាប់ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុផ្នែកប្រាក់សោធន (ILO-Pens Modelling) ក្រោមការគាំទ្ររបស់អង្គការអន្តរជាតិខាងការងារ (ILO) ដឹកនាំដោយលោក Kenichi Hirose ជំនាញការជាន់ខ្ពស់ផ្នែកគាំពារសង្គម។

មានប្រសាសន៍បើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តមអគ្គនាយករង បានថ្លែងអំណរគុណចំពោះ ជំនាញការជាន់ខ្ពស់ផ្នែកគាំពារសង្គម របស់អង្គការ ILO ដែលគាំទ្រវគ្គបណ្ដុះបណ្ដាលនេះ ដែលនេះជាការពង្រឹងសមត្ថភាពចំណេះដឹងមន្រ្ដី បុគ្គលិកបេឡាជាតិសន្ដិសុខសង្គម ហើយក៏ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សរបស់ស្ថាប័ន ប.ស.ស. ដើម្បីឱ្យមន្រ្ដី និងបុគ្គលិកមានសមត្ថភាពអាចសហការជាមួយអន្ដរជាតិធ្វើការវិភាគវាយតម្លៃហិរញ្ញវត្ថុលើម៉ូដែលផ្សេងៗ នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ឈរលើទិន្នន័យបែបវិទ្យាសាស្រ្ដ។

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ក៏បានស្នើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រ ឱ្យអស់ពីសមត្ថភាព ដើម្បីអាចក្លាយជាអ្នកជំនាញការដ៏ពិតប្រាកដមានសមត្ថភាពពេញលេញ ដែលអាចបំពេញតម្រូវការស្ថាប័ន វិភាគវាយតម្លៃហិរញ្ញវត្ថុច្បាស់លាស់ លើកំណែទម្រង់នានា នៃរបបសន្តិសុខសង្គម រួមទាំងគន្លឹះសំខាន់ក្នុងវាយតម្លៃហិរញ្ញវត្ថុផ្សេងៗទៀតរបស់ស្ថាប័នផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល ប.ស.ស. ដោយមានការចូលរួមពីក្រុមការងារវាយតម្លៃហានិភ័យហិរញ្ញវត្ថុនៃ ប.ស.ស. មន្រ្តីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) សរុបប្រមាណជា ២៣រូប ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ