ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គណៈកម្មការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ប្រជុំពិភាក្សាឆ្ពោះទៅការអនុវត្តការងារ
Mon,08 September 2025 (Time 11:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រជុំគណៈកម្មការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ដើម្បីពិភាក្សាលើការដាក់ឱ្យអនុវត្តការងារសម្រាប់ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៥ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងអធិការកិច្ច និងក្រសួងផែនការ។

តាមការលើកឡើងរបស់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានឱ្យដឹងថា ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ នឹងធ្វើឡើងតាមមុខសញ្ញាដូចតទៅ៖ (១). ការដ្ឋានកែទម្រង់របស់រាជរដ្ឋាភិបាល និងការពង្រឹងអភិបាលកិច្ច (ការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការដ្ឋានកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការដ្ឋានកែទម្រង់ច្បាប់ និងការដ្ឋានកែទម្រង់ប្រព័ន្ធយុត្តិធម៌), (២). អង្គភាពរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ស្ថាប័ន, (៣). អង្គភាពរៀបចំ និងគ្រប់គ្រងផ្នែកស្ថិតិ ទិន្នន័យ និងផែនការរបស់ក្រសួង ស្ថាប័ន, និង (៤). ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល តាមរយៈគម្រោងមួយចំនួន និងគម្រោងគាំទ្រដល់ការអនុវត្តគោលនយោបាយពង្រាយមន្ត្រីកសិកម្មឃុំ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ