ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ទេសរដ្ឋមន្ត្រី លី ធុជ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះប្រទេសចិនសម្រាប់​ការគាំទ្រមនុស្សធម៌
Sun,07 September 2025 (Time 12:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

ភ្នំពេញ៖ ក្នុងអំឡុងពេលនៃកិច្ចប្រ​ជុំកំពូលអង្គការ​​សហ​ប្រតិ​បត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានទទួលការធានាយ៉ាងមុតមាំអំពីការគាំទ្រពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជា​មានិត​ចិន ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចិនចំពោះការអភិវឌ្ឍ ភាពរឹងមាំ និងអធិបតេយ្យភាពជាតិ របស់កម្ពុជា។ ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយ​មនុស្សធម៌​ចំនួន ២០លានយ៉ន់ចិន (ប្រហែល ២,៨លានដុល្លារអាមេរិក) ដើម្បីជួយស្តារការខូចខាត និងកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនរបស់យើង ដែលរងផលប៉ះពាល់ដោយ​ជម្លោះប្រដាប់អាវុធ នាពេលថ្មីៗនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងថា សម្តេចធិបតី តែងចាត់ទុកសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ជា​បេះដូងនៃភាពជាអ្នក​ដឹកនាំ​របស់សម្តេច ហើយ សម្តេច ផ្តល់តម្លៃដល់គ្រប់ជីវិតមនុស្ស ដោយធានាថា​មនុស្សគ្រប់រូបមានសិទ្ធិរស់នៅ និងរស់នៅប្រកប​ដោយ​សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា “ការរួមចំណែកដ៏សប្បុរសរបស់ចិន មិនត្រឹម​តែ​ឆ្លុះ​បញ្ចាំង​​ពីមិត្តភាពដែកថែបដ៏រឹងមាំរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំ​ង​ជាការទទួលស្គាល់ ភាពជាអ្នកដឹកនាំប្រកបដោយមេត្តាធម៌ របស់សម្តេចធិបតី និង និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ​របស់សម្តេច ចំពោះប្រជាជនកម្ពុជាផងដែរ”។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះជំនួយមនុស្សធម៌ទាន់ពេលវេលា របស់ចិនដល់កម្ពុជា ក្នុង​អំឡុង​ពេល​ដ៏លំបាកនេះ និងបានសង្កត់ធ្ងន់ថា ទង្វើសប្បុរសធម៌នេះ មិនត្រឹមតែជួយបន្ធូរបន្ថយ​ទុក្ខលំបាក​ របស់ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែជាគំរូនៃតួនាទីដ៏គួរឱ្យកោតសរសើររបស់ចិន ក្នុងការជំរុញសន្តិភាព ស្ថិរភាព និង​ភាពរុងរឿងរួមគ្នា នៅទូទាំងពិភពលោក។

ឆ្ពោះបន្តទៅមុខ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកសាងសហគមន៍របស់ឡើងវិញ ត្រូវ​ចាប់​ផ្តើម​​ជាមួយ​នឹង​ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថាដំណើរការនៃការកសាងឡើងវិញ មានសុវត្ថិភាព និង​និរន្តរភាព​ ហើយជាមួយគ្នានេះ ចាំបាច់ត្រូវគាំទ្រដល់ជនរងគ្រោះ ជាពិសេស​អ្នកដែល​រងផលប៉ះពាល់ ដោយសារសង្គ្រាមថ្មីៗនេះ ដើម្បីឱ្យពួកគេអាច​ស្តារសេចក្តី​ថ្លៃថ្នូរ​របស់ពួកគេ និងកសាង​ជីវិត​របស់ពួកគេ​ឡើងវិញ​ប្រកបដោយក្តីសង្ឃឹម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរថា អាជ្ញាធរមីន ត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពដល់កិច្ចការស្តារ និងកសាងឡើងវិញនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ