ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារការិយាល័យប្រតិបត្តិ និងលើកទិសដៅការងារមួយចំនួនដូចខាងក្រោម៖១.ពង្រឹងការងារគ្រប់គ្រងជនជាប់ឃុំតាមអគារ ត្រូវបន្តគ្រប់គ្រងជនជាប់ឃុំប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: មន្ត្រីពន្ធនាគារ និងប្រកាន់ភ្ជាប់នូវការគ្រប់គ្រងបែបមនុស្សធម៌ ចំពោះជនជាប់ឃុំជានិច្ច។២.ប្រធានអគារ និងមន្ត្រី ត្រូវប្រើភាសាឲ្យបានសមរម្យជាមួយជនជាប់ឃុំ ចៀសវាងដាច់ខាតការប្រើសំដីគំរោះគំរើយ។ ឯកឧត្តមប្រធាន ក៏បានមានប្រសាសន៍ថា មន្ត្រីមណ្ឌលអប់កែប្រែទី១ មានភារកិច្ចមើលការពារជនជាប់ឃុំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ជនជាប់ឃុំ ក្រៅពីនោះក៏ជាគ្រូអប់រំផងដែរ។៣.ថ្នាក់ដឹកនាំ និងមន្ត្រី ត្រូវចៀសវាងដាច់ខាត នូវការកេងប្រវ័ញ្ច ធ្វើទុក្ខបុកម្នេញ គាបសង្កត់ ដល់ជនជាប់ឃុំ ដើម្បីអត្ថប្រយោជន៍ណាមួយឡើយ។៤.មន្ត្រីទាំងអស់ សូមបន្តខិតខំធ្វើការ នឹងតម្កល់ផលប្រយោជន៍អង្គភាព និងសន្តិសុខសាធារណៈជាធំ។៥.ប្រធានអគារ ត្រូវម្ចាស់ការគ្រប់គ្រងអគាររបស់ខ្លួនដែលបានល្អ កុំឱ្យមានបាតុភាព ឬបទល្មើសណាមួយកើតឡើង។៦.ប្រធានអគារ ត្រូវគ្រប់គ្រងសណ្ដាប់ធ្នាប់ ការស្លៀកពាក់របស់ជនជាប់ឃុំឲ្យបានល្អ និងសម្អាតបរិស្ថានជុំវិញអគាររបស់ខ្លួនឲ្យបានស្អាតជានិច្ច។៧.តាមច្រក តាមកងព័ន្ធ និងនៅតាមអគារ ត្រូវពង្រឹងការងារត្រួតពិនិត្យឆែកឆេរ រុករកវត្ថុហាមឃាត់ និងបទល្មើស ដែលខុសនឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងច្បាប់របស់រដ្ឋ។៨.តាមអគារ ត្រូវបន្តធ្វើតេស្តទឹកនោមរកសារធាតុញៀនលើជនជាប់ឃុំ ដែលសង្ស័យ ដើម្បីធានាបាននូវការគ្រប់គ្រងមានប្រសិទ្ធភាព និងមិនមានការលួចលាក់ប្រើប្រាស់សារធាតុញៀន។៩.ពាក់ព័ន្ធនឹងប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ រុករកគ្រឿងញៀន ឯកឧត្តមប្រធាន សូមឱ្យអនុប្រធានមណ្ឌលទទួលផែនប្រតិបត្តិ ជួយសម្របសម្រួល ដល់មន្ត្រីជំនាញដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាល យកសត្វ សុនខ ចូលទៅល្បាតហិតក្លិនស្វែងរកសារធាតុញៀន នៅតាមអគារទាំងអស់ក្នុងមណ្ឌល។១០.ការបំពេញសេវាសាធារណៈ សូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលមានភារកិច្ច ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យឯកសារឲ្យបានត្រឹមត្រូវ ជួយសម្របសម្រួល និងការប្រើពាក្យសម្ដី កាយវិការ ឱ្យបានសមរម្យ ជាមួយក្រុមគ្រួសារដែលមកជួបសួរសុខទុក្ខជនជាប់ឃុំ។១១.ថ្នាក់ដឹកនាំ និងមន្ត្រី ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ បើមានបញ្ហាអី ត្រូវលើកយកមកជជែកពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ