ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតី ក្នុងកម្មវិធីបើក "វគ្គបណ្តុះបណ្តាលកិច្ចការពារកុមារក្នុងបរិបទទេសន្តរប្រវេសន៍ និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការប្រមូលទិន្នន័យ ពលរដ្ឋធ្វើទេសន្តរប្រវេសន៍ និងកុមារក្នុងគ្រួសារទេសន្តរប្រវេសន៍"
Sun,07 September 2025 (Time 11:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើក "វគ្គបណ្តុះបណ្តាលកិច្ចការពារកុមារក្នុងបរិបទទេសន្តរប្រវេសន៍ និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការប្រមូលទិន្នន័យ ពលរដ្ឋធ្វើទេសន្តរប្រវេសន៍ និងកុមារក្នុងគ្រួសារទេសន្តរប្រវេសន៍" ដោយមានវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង និងលោក ឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្ត្រវឌ្ឍនា ប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ឡុង បូណារេត អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត កំពង់ស្ពឺ ឯកឧត្តម គិត សុផា អភិបាលរងខេត្តកោះកុង លោកជំទាវ ប៉ុក ណាឌី អភិបាលរង ខេត្តពោធិសាត់ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកជំទាវ ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ អមគណៈអធិបតី។

សមាសភាពដែលមានវត្តមានចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយសេចក្តីណែនាំនេះគឺមកពី លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តកំពង់ស្ពឺ មន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ អធិការដ្ឋាន ក្រុង-ស្រុក-ខណ្ឌ ជុំវិញខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ព្រះសីហនុ និងខេត្តកោះកុង សរុប ១០៨នាក់ ស្រី ៤៥នាក់។

គោលបំណងនៃកម្មវិធីនេះគឺ៖ ១. ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៧៣/៥ ស.ក.ណ ស្តីពីការប្រមូលទិន្នន័យ និងប្រើប្រាស់តារាងគ្រប់គ្រងទិន្នន័យពលរដ្ឋទេសន្តរប្រវេសន៍ និងកុមារក្នុងគ្រួសារទេសន្តរប្រវេសន៍, ២. បណ្តុះបណ្តាលមន្ត្រី គ.ខ.ប.ជ អំពីការប្រើប្រាស់ទម្រង់ប្រមូលទិន្នន័យ និងប្រើប្រាស់តារាងគ្រប់គ្រងទិន្ន័យពលរដ្ឋទេសន្តរប្រវេសន៍ និងកុមារក្នុងគ្រួសារទេសន្តរប្រវេសន៍ និង ៣. បញ្ជ្រាបការយល់យល់ដឹងពាក់ព័ន្ធនឹងច្បាប់ស្តីពីសិទ្ធិកុមារក្នុងបរិបទទេសន្តរប្រវេសន៍ និងកិច្ចការពារកុមារក្នុងគ្រួសារទេសន្តរប្រវេសន៍។

នារសៀលថ្ងៃសុក្រ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ "វគ្គបណ្តុះបណ្តាលកិច្ចការពារកុមារក្នុងបរិបទទេសន្តរប្រវេសន៍ និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការប្រមូលទិន្នន័យ ពលរដ្ឋធ្វើទេសន្តរប្រវេសន៍ និងកុមារក្នុងគ្រួសារទេសន្តរប្រវេសន៍" ជាលទ្ធផលបង្ហាញថា បន្ទាប់ពីបានឆ្លងវគ្គបណ្តុះបណ្តាលមួយថ្ងៃពេញសិក្ខាកាមទាំងអស់បានទទួលចំណេះដឹងបន្ថែម បានចូលរួមឆ្លើយតបយ៉ាងផុសផុល និងប្រព្រឹត្តទៅដោយរលូន នៅសាលប្រជុំ វ៉ី សំណាង រដ្ឋបាលខេត្តកំពង់ស្ពឺ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ