ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រុមវិនិយោគិនពីបណ្តាប្រទេសមជ្ឈឹមបូព៌ាចាប់អាម្មរណ៍ស្វែងយល់ពីសក្តានុពលទេសចរណ៍ម៉ូស្លីម ​(Muslim Friendly Tourism) និងវិនិយោគរបស់ក្រុមហ៊ុន
Sun,07 September 2025 (Time 10:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

ទីក្រុងហូជីមិញ៖ នាល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនក្រុមវិនិយោគិនពីបណ្តាមជ្ឈិមបូព៌ាដែលកំពុងប្រកបអាជីវកម្មលើគ្រប់ផ្នែកនៅទីក្រុងហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្សព្វផ្សាយពីសភាពការណ៍ពិតអំពីនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា និងកាលានុវត្តវិនិយោគនៅកម្ពុជា នៅសណ្ឋាគារ Rex Hotel។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមវិនិយោគិនដែលបានចាប់អាម្មរណ៍ពីសក្តានុពលទេសចរណ៍ ពិសេសគឺទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និងកាលានុវត្តវិនិយោគនៅកម្ពុជា ដោយឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សុខសុវត្ថិភាពផ្តល់ជូនដល់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ យន្តការលើកទឹកចិត្ត និងការធានាជូនវិនិយោគិន សក្តានុពលទេសចរណ៍ដ៏មានសន្ទុះខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះឡើង ព្រមទាំងមានកម្លាំងពលកម្មដែលសកម្ម និងប្រកបដោយគុណភាព ហេដ្ឋារចនាសម្ព័ន្ធបានអភិវឌ្ឍល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនេះបញ្ជាក់ជូនអំពីប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ។ ក្នុងន័យនេះ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាដល់ការអភិវឌ្ឍលើគ្រប់វិ ស័យទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសគឺសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បូករួមទាំងមិត្តវៀតណាម ភ្ញៀវទេសចរវៀតណាម និងភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅកម្ពុជា ជាពិសេសគឺបានត្រៀមខ្លួនជាស្រេចលើការទទួលបដិសណ្ឋារកិច្ចទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ