ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ចុះពិនិត្យស្ថានភាពទឹកស្ទឹងក្រាំងពន្លៃ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ
Sat,06 September 2025 (Time 02:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យស្ថានភាពទឹកស្ទឹងក្រាំងពន្លៃ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដែលបានហក់ឡើងកាលពីម្សិលមិញ បណ្តាលឲ្យទឹកហូរកាត់ដោយអន្លើលើកំណាត់ផ្លូវជាតិលេខ៥ (ចាស់) នៅម្ដុំរូបសំណាកព្រះគោព្រះកែវ។

ចាប់តាំងពីថ្ងៃម្សិលម៉ិញ ឯកឧត្ដមអភិបាលខេត្ត បានចាត់ឲ្យក្រុមការងារច្រកដីទប់ទឹកការពារតួផ្លូវ បញ្ជូនគ្រឿងចក្រជីកបើកមុខទឹក និងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានចាត់ឲ្យក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពទឹកនៅតំបន់ប៉ែកខាងលើ និងឲ្យបន្តតាមដានស្ថានភាពទឹកដោយប្រុងប្រយ័ត្នខ្ពស់បំផុត។

ចំពោះស្ថានភាពទឹកនៅចំណុចផ្លូវជាតិលេខ៥ (ចាស់) ពេលនេះបានស្រកបន្តិចលែងហូរកាត់ផ្លូវ ប៉ុន្តែក្រុមការងារនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ ដោយសារភ្លៀងអាចនឹងបន្តធ្លាក់ច្រើន ហើយបរិមាណទឹកក្នុងអាងអន្លង់ជ្រៃនៅតំបន់ប៉ែកខាងលើ កំពុងកើនឡើងខ្ពស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ