ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ណែនាំទៅកាន់លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងនាយក នាយករង នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខា ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ព នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលមានជីវភាពខ្វះខាត មានជំងឺប្រចាំកាយ ត្រូវយកចិត្តទុកដាក់ជួយទំនប់បម្រុង និងមើលថែពួកគាត់ឱ្យបានល្អជំនួសបងប្អូនវីរកងទ័ព ដែលកំពុងតែការពារមរណភាពទឹកដីប្រកបដោយភាពក្លាហាន ពីការឆ្លៀតពានរបស់សៀម នៅតំបន់ព្រំដែន ដើម្បីកុំឱ្យពួកគាត់មានការព្រួយបារម្ភពីក្រុមគ្រួសាររបស់ពួកគាត់។ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៣ ស្ដីពីការងាររៀបចំជ្រើសរើសមន្ត្រីមួយចំនួនបំពេញសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។ជាមួយគ្នានោះដែរ ឯកឧត្តម គួច ចំរើន ក៏បានកោតសរសើរដល់លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារមនុស្សធម៌នាពេលកន្លងមកបានយ៉ាងល្អប្រសើរ ពិសេសបានផ្ដល់នូវជំនួយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ អគ្គីភ័យឆាប់ឆេះផ្ទះ ចាស់ជរាគ្មានទីពឹង និងជនក្រីក្រមានជំងឺរ៉ាំរ៉ៃ ពិសេសបានខិតខំគៀងគរនៅអំណោយមនុស្សធម៌ក្នុងការជួយឧបត្ថម្ភដល់ជនភាសសឹក និងវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន ក្នុងការការពារបូរណភាពទឹកដី ពីការឆ្លៀតពានពីប្រទេសដទៃ ប្រកបដោយភាពអង់អាចក្លាហានបំផុត ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ