ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ជាមួយគណៈកម្មការជំនាញរដ្ឋសភា
Fri,05 September 2025 (Time 11:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) និងតំណាងគណៈកម្មការនានានៃរដ្ឋសភា នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា សន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ត្រូវបានចុះហត្ថលេខាដោយប្រទេសសមាជិកអាស៊ាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ ដែលជាការប្តេជ្ញាចិត្តរួម ក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរនិងអាវុធប្រល័យលោកដទៃទៀត។ តាមរយៈសន្ធិសញ្ញានេះ អាស៊ានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃនុយក្លេអ៊ែរ ក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងក្នុងការរួមចំណែកឆ្ពោះទៅរកសន្តិភាព និងសន្តិសុខអន្តរជាតិ។ នៅឆ្នាំ២០២២ ក្នុងពេលព្រះរាជាណាចក្រកម្ពុជាធ្វើជាប្រធានអាស៊ាន ប្រមុខដឹកនាំអាស៊ានបានឯកភាព ជាគោលការណ៍អនុញ្ញាតឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្លាយជាប្រទេសសមាជិកទី១១ នៃអាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ប្រមុខដឹកនាំអាស៊ាន បានឯកភាពប្រកាសបញ្ចូលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ស្របជាមួយនឹងផែនទីបង្ហាញផ្លូវសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ប្រមុខដឹកនាំអាស៊ាន ក៏បានឯកភាពឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេចូលជារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នៅត្រឹមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧នេះ ផងដែរ ដោយអនុញ្ញាតឱ្យបន្តបំពេញលក្ខខណ្ឌដែលនៅសេសសល់តាមក្រោយ។ មួយវិញទៀត ដើម្បីបំពេញនីតិវិធីក្នុងដំណើរការរៀបចំឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរជាផ្លូវការ រដ្ឋភាគីទាំង១០ ដែលជាប្រទេសសមាជិកអាស៊ានបច្ចុប្បន្ន បានអនុម័តកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ ដែលតទៅនេះហៅកាត់ថា “កិច្ចព្រមព្រៀងបន្ថែម” នៅក្នុងកិច្ចប្រជុំគណៈកម្មការសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ គ្មានអាវុធនុយក្លេអ៊ែរ ដែលមានសមាសភាពជារដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីធ្វើវិសោធនកម្មមាត្រា១(ក) នៃសន្ធិសញ្ញានេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ