ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំរវាងសមាគមបណ្តាញកសិករតេជោ និងក្រុមអ្នកចិញ្ចឹមទាយកស៊ុត​ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសក្នុងការចូលរួមជួយអភិវឌ្ឍន៍វិស័យចិញ្ចឹមទាយកស៊ុត
Fri,05 September 2025 (Time 11:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 99នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំរវាងសមាគមបណ្តាញកសិករតេជោ និងក្រុមអ្នកចិញ្ចឹមទាយកស៊ុត។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសក្នុងការចូលរួមជួយអភិវឌ្ឍន៍វិស័យចិញ្ចឹមទាយកស៊ុត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រធានសមាគម ក៏បានចង្អុលបង្ហាញអំពីគោលបំណងនៃការបង្កើតសមាគមបណ្តាញកសិករតេជោ ជាពិសេសការចងក្រងកសិករជាបណ្តុំខ្សែសង្វាក់ ដែលបង្កើតបានជាសម្លេងរួមមួយដ៏សំខាន់។ សម្លេងនេះ អាចជួយពាំនាំបញ្ហាប្រឈមនានារបស់កសិករ និងស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ និងដោយមានគោលបំណងចម្បងក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមជនបទ។

ទន្ទឹមនឹងនោះ អង្គប្រជុំ បានពិភាក្សាផ្តល់មតិយោបល់ជាច្រើនក្នុងការកែលម្អគុណភាពផលិតកម្ម ការបង្កើនបច្ចេកទេសចិញ្ចឹម និងការកែច្នៃផលិតផលទាយកស៊ុត ដើម្បីបង្កើនតម្លៃបន្ថែម។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតប្រធានសមាគម បានស្នើសុំឱ្យក្រុមអ្នកចិញ្ចឹមទាយកស៊ុតចងក្រងគ្នាជាបណ្តុំខ្សែសង្វាក់បណ្តាញថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក ដើម្បីរួមគ្នាលើកកម្ពស់ជីវភាពកសិករខ្មែរ ដោយកាត់បន្ថយចំណាយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ