ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការនគរបាលខេត្តតាកែវ ជំរុញដល់នគរបាលចរាចរណ៍ត្រូវរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
Fri,05 September 2025 (Time 12:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

ភ្នំពេញ៖ លោកឧត្ដមសេនីយទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានថ្លែងថា នគរបាលចរាចរណ៍ទាំងអស់ ក្នុងមូលដ្ឋានខេត្តតាកែវ ត្រូវរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវតែបង្កើនការផ្សព្វផ្សាយអប់រំ បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ជាដើម។

ការលើកឡើងរបស់ លោកឧត្ដមសេនីយទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០២៥នេះ នៅសាលប្រជុំនៃស្នងការនគរបាលខេត្តតាកែវ។

ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីអធិការរងក្រុង-ស្រុកទាំង១០ លោក លោកស្រីនាយផ្នែក នាយរងផ្នែក និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានជំរុញឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្តតាកែវទាំងអស់ ត្រូវមើលបទពិសោធន៍ទាំងល្អ និងអាក្រក់នៅតាមបណ្តាញសង្គមនានា ដើម្បីយកមកពិចារណានិងអនុវត្តចំណុចណាដែលល្អៗ ស្របតាមស្ថានភាពនាពេលបច្ចុប្បន្ន។

លោកឧត្ដមសេនីយទោ ម៉ែន លី បានគូសបញ្ជាក់ថា នគរបាលចរាចរណ៍ ត្រូវរៀបចំផែនការយុទ្ធសាស្រ្តដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នឹងចូលរួមកាត់បន្ថយនៅបញ្ហាសង្គមមួយនេះ ហើយនគរបាលចរាចរណ៍ទាំងអស់ ត្រូវតែបង្កើនការផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ និងអនុវត្តការងារប្រកបដោយឆន្ទៈស្មារតីទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ជាពិសេសកំណត់ភូមិសាស្ត្រងាយរងគ្រោះដោយបញ្ជាក់ពីស្លាកសញ្ញាឱ្យបានច្បាស់លាស់ បង្ការកុំឱ្យមានគ្រោះថ្នាក់កើតឡើងជាបន្តរទៀត នឹងបន្តសហការណ៍ជាមួយមន្ទីរជំនាញសាធារណការនឹងដឹកជញ្ជូន និងនគរបាលចរាចរណ៍គ្រប់ ស្រុក ក្រុង ចុះពិនិត្យរាល់ផ្លូវដែលកំពុងជួសជុលត្រូវមានដាក់ស្លាកសញ្ញា ឬភ្លើងជាសម្គាល់ឱ្យបានត្រឹមត្រូវ ដើម្បីបង្កាបញ្ជៀសទប់ស្កាត់ នឹងកាត់បន្ថយគ្រោះថាក់ចរាចរណ៍ ពិសេសដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានជំរុញបន្ថែមដល់មន្រ្តីនគរបាលចរាចរណ៍នៅទូទាំងខេត្តតាកែវទាំងអស់ ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ឱ្យបាននូវរថយន្តដឹកសម្ភារសំពីងសំពោង លើសទម្ងន់ និងត្រូវជួយសម្រួលចរាចរណ៍ឱ្យបានល្អជូនសិស្សសាលា ពេលចេញ និងចូលសាលារៀន និងជួយសម្រួលចរាចរណ៍តាមទីប្រជុំជននានា និងតាមភ្លើងស្តុបទីសាធារណផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ