ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម
Fri,05 September 2025 (Time 12:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

ភ្នំពេញ៖ បន្ទាប់ពីការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត កំពង់ចាម ២រូប និងនាយករដ្ឋបាលខេត្តថ្មី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ទាំង១០រូប និងលោកនាយក នាយករងរដ្ឋបាលខេត្ត ព្រមទាំង នាយក នាយករងទីចាត់ការ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

បើយោងតាមសេចក្តីសម្រេច ស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម គណៈអភិបាលខេត្តកំពង់ចាម ត្រូវគ្រប់គ្រង និងដឹកនាំដោយអភិបាលខេត្ត ១រូប និងអភិបាលរង ចំនួន ១០រូប ជាជំនួយការ។

ដូច្នេះ អភិបាល និងអភិបាលរងខេត្ត ត្រូវរួមគ្នាដឹកនាំ គ្រប់គ្រងកិច្ចការរដ្ឋបាលដែនដី ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ នៅក្នុងក្របខ័ណ្ឌ នៃភូមិសាស្ត្រខេត្តកំពង់ចាម ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានជាធរមាន និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ក្រៅពីកិច្ចការដែលបានបែងចែក អភិបាលខេត្ត អាចប្រគល់ភារកិច្ចបន្ថែមជូនអភិបាលរង ទៅតាមសំណូមពរការងារជាក់ស្តែងរបស់រដ្ឋបាលខេត្ត។

ចំពោះរបៀបរបបធ្វើការងាររបស់គណៈអភិបាលខេត្ត ត្រូវអនុវត្តឱ្យបានស្របទៅតាមសេចក្តីណែនាំ លេខ ០៤៧ សណន ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ