ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី
Fri,05 September 2025 (Time 11:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥​នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ​​​​​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី។

ក្នុងពីធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ លោក ទឹម ផានូ អភិបាល នៃគណៈអភិបាលក្រុងច្បារមន​​, លោកអភិបាលរងក្រុងច្បារមន, លោកមេបញ្ជាការ​រង​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​, លោកនាយសេនាធិការរង, លោកប្រធានមន្ទីរជំនាញទាំង៧, លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក​, លេខាដ្ឋាន, លោកអធិការនគរបាលក្រុងច្បារមន, លោកមេបញ្ជាការផ្នែកសឹករងក្រុងច្បារមន, លោកចៅសង្កាត់ទាំង៥ ​និងលោកមេប៉ុស្តិ៏នគរបាលទាំង៥ រួមទាំង​សប្បុរសជន​ផងដែរ។

ដោយក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​​​ ស្រ៊ុន បានផ្តួចផ្តើមរៀបចំជួសជុលនូវអគារសេនាធិការដ្ឋាន​​​​​ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី លាបថ្នាំរបងជុំវិញ បំពាក់គ្រឿងសង្ហារឹម អំពូល កន្លែងស្នាក់នៅនិង​​​​​​​​​​​ហេថារចនាសម្ព័ន្ឋផ្សេងៗទៀត-ល-។ ដើម្បីលើកកម្ពស់ប្រសិទ្ឋភាពការងារកងរាជអាវុធហត្ថ ងាយស្រួលក្នុងការបំពេញភារកិច្ច ការពារសន្តិសុខ​​ ទប់ស្តាត់ និងបង្ក្រាបបទល្មើស រក្សាសណ្តាប់ធ្នាប់សារធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ