ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមពិធីបើក និងកាត់ខ្សែបូពិព័រណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) 2025 លើកទី១៩
Fri,05 September 2025 (Time 10:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)

ទីក្រុងហូជីមិញ៖ តបតាមការអញ្ជើញពីភាគីវៀតណាម នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥​ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជា ចូលរួមក្នុងពិធីបើក និងកាត់ខ្សែបូរបើកសម្ពោធពិព័រណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ (19th International Travel Expo Ho Chi Minh City (ITE-HCMC) 2025) ដែលចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញចុះពិនិត្យស្តង់កម្ពុជាដែលបានរៀបចំក្នុងពិព័រណ៏អន្តរជាតិ ដោយបានផ្តល់អនុសាសន៍ដល់មន្ត្រីប្រចាំការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ព័ត៌មានពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ និងដោយភាពរាក់ទាក់រួសរាយជូនដល់ភ្ញៀវដែលអញ្ជើញមកទស្សនាស្តង់។

ព្រឹត្តិការណ៍ទេសចរណ៏កម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំរួមគ្នាដោយក្រសួងវប្បធម៌ អប់រំ និងទេសចរណ៍, ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីអ្នកទិញ អន្តរជាតិប្រមាណ ៣០០នាក់ មកពី៤0ប្រទេសជុំវិញពិភពលោក និងអ្នកទស្សនាប្រមាណជាង ៣០.០០០នាក់ រួមទាំងស្តង់ចំនួនប្រមាណ ៤០០ស្តង់ ដែលប្រទេសកម្ពុជាក៏មានស្តង់ចូលរួមដែរ ជាមួយជំនួបធុរកិច្ចរវាងអ្នកលក់ និងអ្នកទិញប្រមាណជាង ១២.០០០ជំនួប ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ