ភ្នំពេញ៖ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៨ (18th AMME) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និង ជំហររបស់កម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាបរិស្ថានក្នុងតំបន់ និងពិភពលោក។ក្នុងនោះ កម្ពុជាបានអនុវត្តនូវសកម្មភាពសំខាន់ៗជាច្រើនដូចជា គោលនយោបាយបរិស្ថាន ដោយបានអនុម័តយុទ្ធសាស្ត្រជាតិ "ការអភិវឌ្ឍន៍ប្រកបដោយភាពធន់ និរន្តរភាព និងរួមបញ្ចូល" និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ភាព អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ការគ្រប់គ្រងសំរាមប្លាស្ទិក និងការជំរុញឱ្យប្រជាជនកម្ពុជាច្រើនជាងពាក់កណ្តាលនៃប្រជាជនសរុបអនុវត្តគោលការណ៍ 4R (បដិសេធ កាត់បន្ថយ ប្រើឡើងវិញ និងកែច្នៃឡើងវិញ)។ ការអភិរក្សព្រៃឈើ និងបរិស្ថាន បានដាក់ចេញការដាំកូនឈើជាង ២លានដើម ក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយចំនួនចំណុចក្តៅនៃភ្លើងឆេះព្រៃ និងអនុវត្តច្បាប់បរិស្ថានតឹងរ៉ឹងដោយតម្រូវឱ្យវិស័យឯកជនដំឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកសំណល់ជាដើម។សកម្មភាពចម្បងទាំងនេះ គឺឈានឆ្ពោះទៅសម្រេចបានជាប្រទេសអាព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រជាតិរយៈពេលវែង ដែលក្នុងនោះមានយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាផែនការជាតិ និងមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាទិសដៅក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការចូលរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន ធានាការបាត់បង់ជីវចម្រុះ និង ការបំពុលដោយប្លាស្ទិក។លើសពីនេះ កម្ពុជា ក៏បានអំពាវនាវ និងជំរុញឱ្យមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តការក្នុងតំបន់លើវិស័យសំខាន់ៗ និងគាំទ្រយ៉ាងមុតមាំតាមរយៈស្ថាប័ននានា ដូចជាមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវចម្រុះជាដើម។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះគឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ពួកយើងដើម្បីរៀបចំសម្រាប់ COP30 នាពេលខាងមុខនៅក្នុងប្រទេសប្រេស៊ីល។ សម្រាប់សេចក្តីថ្លែងការណ៍រួមរបស់អាស៊ានចំពោះ COP30 កម្ពុជាជឿជាក់ថា លទ្ធភាពទទួលបានសមធម៌នៃហិរញ្ញវត្ថុអាកាសធាតុ និងបច្ចេកវិទ្យាបៃតងដែលមានតម្លៃសមរម្យត្រូវតែជាធាតុផ្សំស្នូល។ បើគ្មានធនធានដែលអាចព្យាករណ៍បាន គ្មានរដ្ឋសមាជិកណាអាចអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនបានពេញលេញនោះទេ។ ដូច្នេះ អាស៊ានត្រូវតែនិយាយដោយសំឡេងខ្លាំងមួយ ដើម្បីធានាថាកង្វល់របស់យើងត្រូវបានគេឮ និងគោរពក្នុងការចរចាជាសាកល ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ