ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឆ្នាំនេះរដ្ឋបាលខេត្តបាត់ដំបង នឹងមិនរៀបចំប្រារព្ធធ្វើពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែនោះទេ
Thu,04 September 2025 (Time 09:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 164នាក់)

បាត់ដំបង៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំគម្រោងកែលម្អក្រុងបាត់ដំបង និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងខេត្ត ដែលមានការចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំប្រជុំពិភាក្សាលើការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការរៀបចំតុបតែងលម្អទីក្រុងបាត់ដំបង និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងខេត្ត ដូចជាការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការរៀបចំតុបតែងលម្អតំបន់រមណីដ្ឋានភ្នំសំពៅ ស្រុកបាណន់ និងពិនិត្យពិភាក្សាលម្អិតបន្ថែមលើគម្រោងស្ថាបនា សួនតេជោសន្តិភាព ក្រុងបាត់ដំបង រៀបចំសួនសិល្បៈ មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណត់យានយន្តជាដើម និងរៀបចំគម្រោងផ្សេងៗទៀតក្នុងខេត្ត ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ លើកស្ទួយជីវភាពប្រជាជនខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៥នេះនឹងមិនរៀបចំប្រារព្ធធ្វើពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ក្នុងខេត្តបាត់ដំបងនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ