ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន ៥ភូមិក្នុងស្រុកទឹកឈូ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តព្រៃតុម្ភ ស្ថិតក្នុងឃុំព្រៃឃុំ ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីប្រមាណជាង ៩ពាន់ក្បាលដី ស្មើនឹងជាង ៥ពាន់គ្រួសារ។មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានលើកឡើងថា ក្រោយពីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ហើយប្រទេសកម្ពុជាទទួលបានសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានគិតគូរនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរៀបចំចេញបណ្ណកម្មសិទ្ទិដីធ្លីជូនពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីឱ្យអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធរួមគ្នាអនុវត្ត។ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានបន្តថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចនៅតែបន្តគិតគូរលើបញ្ហាចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ពិសេសការមិនយកពន្ធ (ពន្ធសូន្យ) សម្រាប់ដីដែលផ្ទេរពីឪពុកម្តាយទៅកូន ហើយរាល់ការចំណាយផ្សេងៗលើការចេញបណ្ណគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិហើយ សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ពិសេសកុំឱ្យកើតមានវិវាទដីធ្លីជាមួយគ្នា ព្រោះមុនពេលចេញបណ្ណនេះគឺយើងបានយល់ព្រម និងឯកភាពគ្នារួចហើយរវាងព្រំដីដែលជាប់គ្នាទាំងអស់។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនពលករដែលវិលមកពីប្រទេសថៃ ហើយមានជំនាញការងារ សូមយកចំណេះដឹងទាំងនោះមកអនុវត្តន៍ និងធ្វើការងារក្នុងស្រុកដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ហើយរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការផ្តល់ការងារជូនរាប់ម៉ឺនកន្លែងផងដែរ។យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងថ្ងៃនេះមានចំនួន ៥ភូមិ រួមមានភូមិកំពង់សំរោងខាងត្បូង, ភូមិត្រពាំងកញ្ឆែត ឃុំកំពង់សំរោង, ភូមិវត្តអង្គ, ភូមិបឹងតារោង និងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ដែលមានក្បាលដីសរុបចំនួន ៩.៤៧៦ក្បាលដី ចេញបណ្ណបានចំនួន ៨.៩៩៩បណ្ណ ស្មើនឹង ៥.៣៧៤គ្រួសារ។លោកប្រធានមន្ទីរ បានបន្តថា សម្រាប់ការងារចុះវាស់វែងដីធ្លីជូនពលរដ្ឋក្នុងខេត្តកំពតទាំងមូលនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៥នេះ ហើយការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនិងបន្តធ្វើជាបន្តបន្ទាប់ទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ