ភ្នំពេញ៖ តាមរយៈការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការពង្រឹងសមត្ថភាព សមិទ្ធកម្មក្រសួង ស្ថាប័ន ក្រសួងមុខងារសាធារណៈបានពិនិត្យនិងកែលម្អលើការផ្តល់សេវាសាធារណៈ តាមរយៈការរៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការផ្តល់សេវាសាធារណៈរបស់ខ្លួន។ ដើម្បីអនុវត្តការងារនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការរៀបចំនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការផ្តល់សេវារបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានប្រសាសន៍ថា ការគិតគូរឱ្យមានការរៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការផ្តល់សេវារបស់អង្គភាពចំណុះក្រសួងមុខងារសាធារណៈ គឺសំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវារបស់អង្គភាពនីមួយៗមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ជាពិសេសកាត់បន្ថយពេលវេលា និងនីតិវិធីផ្សេងៗដែលពុំមានភាពចាំបាច់។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានអនុញ្ញាតឱ្យមានមតិយោបល់កែលម្អរពីសមាជិកអង្គប្រជុំដែលបានចូលរួមផងដែរ ក្នុងនោះឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការ ក៏បានចូលរួមជាមតិយោបល់ថា ការរៀបចំនិយាមនីតិវិធីប្រតិបត្តិនេះគឺដើម្បីដាក់ឱ្យអនុវត្តសេវាសាធារណៈ ប្រកបដោយវិជ្ជាជីវៈ មានមូលដ្ឋានព័ត៌មាន និងទិន្នន័យជាក់លាក់គ្រប់ជ្រុងជ្រោយ ព្រមទាំងពង្រឹងការអនុវត្តមុខងារ និងភារកិច្ចរបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសារធារណៈ និងភាគីពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច គណនេយ្យភាព និងការទទួលខុសត្រូវច្បាស់លាស់ សំដៅគាំទ្រដល់ដំណើរការណ៍ នៃការកែទម្រង់រដ្ឋបាលសាធារណៈ ការកសាងវប្បធម៌សេវាល្អ ងាយស្រួល ឆាប់រហ័ស ប្រសិទ្ធភាព និងជឿទុកចិត្តបាន។សូមជម្រាបផងដែរថា ការរៀបចំនិយាមនីតិវិធីប្រតិបត្តិនេះ មានវិសាលភាពអនុវត្តចំពោះអង្គភាព និងមន្រ្តីរាជការពាក់ព័ន្ធនឹងការផ្តល់សេវានានា របស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ តែប៉ុណ្ណេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ