ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម រិន វីរៈ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះស្ថិតិអនុវត្តន៍ នៅថ្នាក់ក្រោមជាតិ ជូនដល់មន្រ្តីនៃមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត
Wed,03 September 2025 (Time 08:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ រួមទាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមជា អធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះស្ថិតិអនុវត្តន៍ នៅថ្នាក់ក្រោមជាតិ ជូនដល់មន្រ្តីនៃមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត។

នាឱកាសនោះ ឯកឧត្តម រិន វីរៈ បានជម្រាបជូនអង្គសិក្ខាកាមទាំងអស់ជ្រាបថា វិទ្យាស្ថានជាតិស្ថិតិ(វ.ជ.ស.)ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ដែលដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយដែលជាអង្គការដឹកនាំខ្ពស់បំផុត មានបេសកកម្មតម្រង់ទិសការអនុវត្ត និងត្រួតពិនិត្យសកម្មភាពការងាររបស់ វ.ជ.ស.។

ជាក់ស្តែងក្នុងឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាភិបាលបានកំណត់សកម្មភាពជាអាទិភាពរបស់ វ.ជ.ស. រួមមាន៖ ១)-ការរៀបចំគោលនយោបាយស្ថិតិផ្លូវការឆ្នាំ២០២៥-២០៣៥ ដែលបានប្រមូលធាតុចូលនិងដាក់ពិគ្រោះយោបល់ភាគីពាក់ព័ន្ធរួចហើយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ២)-ការពិនិត្យកែសម្រួលអនុក្រឹត្យស្ដីពីស្ថិតិផ្លូវការដែលបានចាត់តាំង និងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃប្រព័ន្ធស្ថិតិជាតិ ដើម្បីពង្រីកវិសាលភាពនិងគ្របដណ្តប់ប្រព័ន្ធប្រមូលផ្ដុំទិន្នន័យស្ថិតិនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានគុណភាព និងប្រសិទ្ធភាព ៣)-ការរៀបចំគំរូតារាងទិន្នន័យស្ថិតិរដ្ឋបាលក្រសួង-ស្ថាប័នសម្រាប់ចងក្រងស្ថិតិផ្លូវការ ៤)-ការរៀបចំនិងអនុវត្តប្រព័ន្ធប្រមូលទិន្នន័យឃុំសង្កាត់ (CDB) និងទិន្នន័យរដ្ឋបាលនៃមន្ទីរជំនាញជុំវិញនៅរាជធានី ខេត្តទាំង២៥ និង ៥)-សហការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ស្ថាប័នវិទ្យាស្ថានជាតិស្ថិតិ (IDP) ដែលបានសហការរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងដៃគូអភិវឌ្ឍគឺអង្គការ CAPRED។

ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូនបន្ថែមទៀតថា ប្រព័ន្ធស្ថិតិជាតិមានវិទ្យាស្ថានជាតិស្ថិតិ អង្គភាពស្ថិតិតាមក្រសួង ស្ថាប័ន និងអង្គភាពស្ថិតិនៅថ្នាក់ក្រោមជាតិ ដែលដើរតួនាទីក្នុងការផលិតទិន្នន័យស្ថិតិរួមមាន (១) ទិន្នន័យជំរឿន និងអង្កេតផលិតដោយវិទ្យាស្ថានជាតិស្ថិតិ (២) ទិន្នន័យស្ថិតិរដ្ឋបាលរបស់ក្រសួង ស្ថាប័ន និង(៣) ទិន្នន័យស្ថិតិរដ្ឋបាលរបស់អង្គភាពថ្នាក់ក្រោមជាតិ (មន្ទីរ អង្គភាព និងទិន្នន័យមូលដ្ឋានឃុំ សង្កាត់)។ តាមរយៈនេះ ដើម្បីឱ្យវិទ្យាស្ថានជាតិស្ថិតិក្លាយជាមជ្ឈមណ្ឌលទិន្នន័យរបស់ជាតិ ទាមទារឱ្យមានការចូលរួមផលិតនិងចែករំលែកទិន្នន័យពីក្រសួង ស្ថាប័ន និងអង្គភាពស្ថិតិនៅថ្នាក់ក្រោមជាតិ ។

ដោយផ្អែកតាមកម្មវិធីនៃវគ្គបណ្តុះបណ្តាលដែលមានរយៈពេល៥ថ្ងៃនេះ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាសិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីវគ្គបណ្តុះបណ្តាលនេះ នៅក្នុងការអនុវត្តន៍ការងារជាក់ស្តែង ក៏ដូជជាពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផលិតស្ថិតិ ក្នុងនាមជាមន្រ្តីស្ថិតិ និងបានរួមចំណែកក្នុងការពង្រឹងប្រព័ន្ធស្ថិតិជាតិកម្ពុជា។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ