ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងមជ្ឈមណ្ឌលការងារ ចំនួន ៣ទីតាំងបន្ថែមទៀត នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ, ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ, និងផ្សារទំនើប អ៊ីអន ម៉ល សែន សុខ ស៊ីធី ដែលនឹងកាន់តែបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការទទួលបាននូវសេវាពីបេឡាជាតិសន្តិសុខសង្គម និងឱកាសការងារពីមជ្ឈមណ្ឌលការងាររបស់ទីភ្នាក់ជាតិមុខរបរ និងការងារ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមពីនាយកគ្រប់គ្រងក្រុមហ៊ុន អុីអន ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួង និងភ្ញៀវកិត្តិយសជាច្រើននាក់។ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការផ្លូវការនូវទីតាំងទាំង៣នេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបាននូវសេវាសាធារណៈដ៏មានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការទទួលបានសេវា ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ដែលត្រូវការធ្វើប័ណ្ណ ប.ស.ស. មានតម្រូវការធ្វើបច្ចុប្បន្នភាពប័ណ្ណ ប.ស.ស. ឬចង់សាកសួរព័ត៌មានអំពីឱកាសការងារ គឺអាចមកសាកសួរព័ត៌មាននៅផ្សារទំនើបទាំងនេះបាន។ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម ប.ស.ស. ជាអង្គភាពដ៏សំខាន់ក្នុងការផ្តល់សេវាជូនមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទីផ្សារការងារ ផ្តល់សេវារកការងារឱ្យធ្វើ និងសេវាពិគ្រោះយោបល់អាជីពការងារជូនប្រជាពលរដ្ឋ ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន។ ក្នុងឱកាសនោះ លោក Endo Fumihiko នាយកគ្រប់គ្រងក្រុមហ៊ុនអុីអន បានសម្តែងនូវសេចក្តីរីករាយនិងសាទរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបានពង្រីកនូវទីតាំងផ្តល់សេវា ប.ស.ស. និងសេវារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលផ្តល់ភាពកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ។ ក្រុមហ៊ុនអ៊ីអន រីករាយដែលបានសហការជាមួយក្រសួងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ