ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ហ៊ុន ម៉ានី៖ «ជោគជ័យរបស់ប្រជាជនខ្មែរមួយរូបនៅឆាកអន្តរជាតិក៏ជាមោទនភាពមួយរបស់ជាតិផងដែរ»
Wed,03 September 2025 (Time 06:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី បានអនុញ្ញាតទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០២៥ តាមរយៈស.ស.យ.ក. ចូលសម្តែងការគួរសម ដើម្បីសុំការណែនាំតម្រង់ទិស និងចែករំលែកបទពិសោធមុនចេញទៅបន្តការសិក្សានៅប្រទេសចិន នាពេលខាងមុខ នៅអគារ The Kampus។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ ចំពោះលទ្ធផលទទួលបាន និងបានផ្តាំផ្ញើសាកសួរសុខទុក្ខទៅកាន់ប្អូនៗដែលបានចេញដំណើរទៅដល់សាធារណរដ្ឋប្រជាមានិតចិនរួចទៅហើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានដោយគូសបញ្ជាក់ពីប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ចិនជារួម និងដោយឡែករវាងស.ស.យ.ក. និងសហព័ន្ធយុវជនទូទាំងប្រទេសចិន ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងប្រជាជន និងយុវជនកម្ពុជា-ចិន ជាពិសេសការផ្តល់ជាអាហារូបករណ៍ដល់និស្សិតកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តម ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលរបស់ប្អូនៗ ក្នុងការប្រើប្រាស់អាហារូបករណ៍នេះដើម្បីរៀនសូត្រ អភិវឌ្ឍខ្លួន និងប្រើប្រាស់ជំនាញ និងចំណេះរៀងៗខ្លួនត្រឡប់មកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ក្រោមស្មារតី និងបុព្វហេតុរួបរួមគ្នា។

ឯកឧត្តម បានបន្តថា ភាពជោគជ័យរបស់និស្សិតគ្រប់រូបនាពេលនេះ គឺជាភាពជោគជ័យរបស់ខ្លួនផង ក្រុមគ្រួសារផង ហើយក៏ជាភាពជោគជ័យដ៏ធំធេងផងសម្រាប់សង្គមជាតិ។

ឯកឧត្តម បានផ្សាភ្ជាប់បន្ថែមថា «ជោគជ័យរបស់ប្រជាជនខ្មែរមួយរូបនៅឆាកអន្តរជាតិក៏ជាមោទនភាពមួយរបស់ជាតិផងដែរ»។

ជាចុងក្រោយ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជូនពរប្អូនៗគ្រប់រូប ទទួលបានជោគជ័យលើការសិក្សា និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ