ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ចាម​៖ ការបង្កើតសមិទ្ធផល ជូនរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព គឺទាមទារជាចាំបាច់នូវរដ្ឋបាលមួយ​ ដែលសម្បូរទៅដោយមូលធនមន្ត្រី
Wed,03 September 2025 (Time 10:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 84នាក់)

ភ្នំពេញ៖​​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា​ ជុំវិញបរិកាណ៍នៃការអនុវត្តគោលនយោបាយ និងការបង្កើតសមិទ្ធផល ជូនរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលល្អប្រសើរ និងរលូន គឺទាមទារជាចាំបាច់នូវរដ្ឋបាលមួយ​ ដែលសម្បូរទៅដោយមូលធនមន្ត្រី ដែលប្រកបដោយចំណេះដឹង បទពិសោធន៍ និងជំនាញវិជ្ជាជីវៈយ៉ាងច្បាស់លាស់ពិតប្រាកដ។ ការថ្លែងបែបនេះ​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សម្រាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី​៣​ ខែកញ្ញា​ ឆ្នាំ​២០២៥​។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានបន្តថា​ មន្ត្រីសាធារណៈ ក៏ពុំអាចខ្វះផងដែរនូវគុណសម្បត្តិ នៃឥរិយាបថមន្ត្រីរាជការរួមមាន៖ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ វប្បធម៌សេវាសាធារណៈដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តែងតែណែនាំដាស់តឿន ក្រើនរំឭក ដល់មន្ត្រីគ្រប់ជាន់ថ្នាក់។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានរៀបំធ្វើវេទិការសាធារណៈបានចំនួន ៧៤លើក ក្នុងនោះមានសំណើ សំណូមពរ បញ្ហាប្រឈមនានា និងទំនាស់នានា ចំនួន ៤២១ករណី។​ រាល់សំណើ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើង ក្នុងវេទិកាភាគច្រើនជាសំណូមពរសាងសង់ហេដ្ឋរចនាសម្ព័ន្ធ, ប្រព័ន្ធធារាសាស្ត្រជាដើម ដោយពុំមានការលើកឡើងអំពីបញ្ហាប្រឈមនៃការផ្តល់សេវាសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោម ជាតិនោះឡើយ​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ