ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារកងរាជអាវុធហត្តខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី ថោង ហ្គិចឡាង ភរិយាលោកវរសេនីយ៍ត្រី រ័ត្ន ភ័ត្រ្តា ដែលកំពុងសម្រាកឆ្លងទន្លេរនៅមន្ទីរពេទ្យកាល់ម៉ែត្រ​​ រាជធានី​ភ្នំពេញ
Wed,03 September 2025 (Time 02:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

ភ្នំពេញ៖ ដោយយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌របស់ លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីដឹកនាំក្នុងការបំពេញតួនាទី ភារកិច្ចការងារក្នុងអង្គភាព ជានិច្ចជាកាល​​​​លោក តែងតែដឹកនាំក្រុមការងារចូលរួមការងារមនុស្សធម៍ជាញឹកញាប់ក្នុងការជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពទីទាល់ក្រ ជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅ និងមានបញ្ហាផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាពិសេសយកចិត្តទុកដាក់បំផុតរាល់សមាជិកអាវុធហត្ថ​និងក្រុមគ្រួសារ ដែលមានបញ្ហាសុខភាពឬរាល់បញ្ហាផ្សេងៗលោកតែងតែចុះសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភជាថវិការ សម្ភារៈ​ផ្សេងៗនិងគ្រឿងឧបភោគ​បរិភោគ​ផងដែរ។​

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នាវេលាម៉ោង១៤៖០០នាទីរសៀល លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារ និងក្រុមការងារសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ ចុះសួរសុខទុក្ខ លោកស្រី ថោង ហ្គិចឡាង ដែលត្រូវជាភរិយារបស់លោកវរសេនីយ៍ត្រី រ័ត្ន ភ័ត្រ្តា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកឆ្លងទន្លេរ (លំហែមាតុភាព) នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាធានីភ្នំពេញ។

នាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងជូនពរដល់លោកស្រី និងបុត្រ​​ សូមឲ្យមានសុខភាពល្អ ហើយក៏បាននាំថវិកាចំនួន ៤០០,០០០រៀល (សែសិបមុឺនរៀល) និងសម្ភារៈរួមមាន៖ ទឹកសុទ្ធ ០២កេស, មីជាតិ ០២កេស និងភេសជ្ជៈ ០២កេស ក្នុងការសួរសុខទុក្ខនោះផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ