ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ត្រូវជួយឧបត្ថម្ភដល់ពួកគាត់មិនឱ្យខ្វះខាតឡើយ
Wed,03 September 2025 (Time 02:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

បាត់ដំបង៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តដឹកនាំគណៈប្រតិភូមន្ទីរ អង្គភាពជុំវិញខេត្តចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សប្បុរសជននានាដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្តដើម្បីផ្តល់ជូនដល់កងកម្លាំងកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរយកចិត្តទុក ដាក់ឧបត្ថម្ភគាំទ្រនិងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ពកម្ពុជាពុំឱ្យមានការខ្វះខាតនោះឡើយ។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះគឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខក្រោមស្មារតីស្នេហាជាតិ និងការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយជួយសមរភូមិជួរមុខ។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករខ្មែរត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ ដែលជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរៈកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជាយើង។

ឯកឧត្តមអភិបាលខេត្តបានប្ដេជ្ញាបន្តកៀរគរប្រមូលជំនួយដើម្បីបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀតដល់កងកម្លាំងជួរមុខមិនឱ្យជួបបញ្ហាខ្វះខាតឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា នឹងនៅតែបន្តនាំយកអំណោយរបស់សប្បុរសជននានាជាបន្តបន្ទាប់ទៀតមកផ្តល់ជូនជានិច្ច ដើម្បីឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខមិនឱ្យខ្វះខាតឡើយដើម្បីជាការលើកទឹកចិត្តក្នុងការឈរជើងការពារបូរណភាពទឹកដី ។

ឯកឧត្តមក៏បាន ជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានផ្ដល់ការយកចិត្តទុកដាក់លើក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ប្រសិនបើជួបការខ្វះខាត ត្រូវជួយឧបត្ថម្ភដល់ពួកគាត់មិនឱ្យខ្វះខាតឡើយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ចំពោះការលះបង់ តស៊ូក្នុងការការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ឈរជើងការពារយ៉ាងរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ