ភ្នំពេញ៖នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ អាណត្តិទី១ លើកទី៦ ដែលមានរបៀបវារះដូចខាងក្រោម១ មតិបើកកិច្ចប្រជុំដោយ ឯកឧត្តម រិន វីរៈ (២) របាយការណ៍វឌ្ឍនភាពការងាររបស់ វ.ជ.ស. (បច្ចេកទេស និងហរិញ្ញាវត្ថុ) (៣) បទបង្ហាញស្ដីពីការផ្លាស់ប្ដូឆ្នាំគោលសន្ទស្សន៍ថ្លៃ (CPI) ២០០៦-២០១៩ (៤)បទបង្ហាញស្ដីពីការផ្លាស់ប្ដូឆ្នាំគោលសេដ្ឋកិច្ច ២០១៤-២០២៤ (៥) ពិភាក្សាលើការស្នើសុំជ្រើសរើសទីប្រឹក្សាជាតិ និងមន្ត្រីជំនាញជាន់ខ្ពស់ ៦) ការងារផ្សេងៗ និង (៧) ទិសដៅការងារបន្ត។ ដោយមាការចូលរួម ពីឯកឧត្តមសមាជិកក្រុមប្រឹក្សាភិបាល មកពីតំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ក្រសួងមុខងារសាធារណះ លោក តំណាងបុគ្គលិក វជស និងនាយកវិទ្យាស្ថានជាតិស្ថិតិ នៅទីស្តីការក្រសួងផែនការ។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ