ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែសីហា ស្ថិតនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត, កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានថ្លែងការកោតសរសើ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ដែលបានអនុវត្ដនូវគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កន្លងទៅនាពេលថ្មីៗ រួមនិងពិធីធំៗ ផ្សេងទៀត។ ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់ថា «សូមស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីគ្រប់រូប បន្តចូលរួម ពង្រឹង និងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យដូចភ្លៀងរលឹម ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាជន»។ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តមអភិបាលខេត្ត ក៏បានព្រមានចាត់វិធានការចំពោះអាជីវករណាដែលតែងតែដំឡើងថ្លៃក្នុងការលក់ដូរតាមរមណីយដ្ឋាននានា ជាពិសេសនៅថ្ងៃឈប់សម្រាក និងពេលមានពិធីបុណ្យជាតិជាដើម។ ថ្លែងបែបនេះនាឱកាស ឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា រឿងដែលកើតឡើងដដែលៗដោយសារការដំឡើងតម្លៃក្នុងការលក់ដូរនាឱកាសបុណ្យជាតិ នៅតាមរមណីដ្ឋាននានា ក្នុងខេត្តកំពង់ចាម ជាពិសេសគឺនៅរមណីដ្ឋានទឹកឆាតែម្ដង។ គឺមានអាជីវករ តាមតូបលក់ដូរមួយចំនួនតូច នៅតែដំឡើងថ្លៃទំនិញ និងម្ហូបអាហារ នៅថ្ងៃមានពិធីបុណ្យជាតិ បើទោះបីមានការណែនាំជាច្រើនលើកច្រើនសារក៏ដោយ។ឯកឧត្តមអភិបាលខេត្ត បានបន្ដថា ចំពោះបញ្ហានេះសូមណែនាំដល់មន្ទីរទេសចរណ៍ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តណែនាំ និងឲ្យក្រុមការងារចុះទៅតាមដានជាប្រចាំ គ្រប់រមណីយដ្ឋានទាំងអស់ក្នុងខេត្តកំពង់ចាម ដើម្បីដឹងថាការលក់ដូររបស់គាត់មានតម្លៃសមរម្យទៅតាមមុខទំនិញ មិនលក់ឡើងថ្លៃហួសហេតុពេក និងគោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញ។ លើសពីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបន្ថែមថា ក្នុងករណីណែនាំរួចហើយនៅតែមិនស្ដាប់ គឺត្រូវបណ្ដេញចេញ មិនអនុញ្ញាតឲ្យប្រកបអាជីវកម្មលក់ដូរនៅក្នុងបរិវេណរមណីយដ្ឋាននោះទៀតឡើយ ។ ព្រោះថាទង្វើបែបនេះគឺធ្វើឲ្យបាត់បង់នូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកំសាន្ត នៅរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម និងប៉ះពាល់ដល់កិត្តិយស មុខមាត់ខេត្តរបស់យើងទាំងមូលផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ